ធនាគារចិនបានយល់ព្រមផ្ដល់ប្រាក់កម្ចីប្រមាណ ១២០ពាន់លានដុល្លារ ទៅកាន់បណ្ដាក្រុមហ៊ុនឯកជន ស្របពេលរដ្ឋាភិបាលក៏បានប្រកាសក្ដែងៗថា នឹងជួយគាំទ្រដល់វិស័យឯកជនឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា កិច្ចព្រមព្រៀងខាងលើគឺបានចុះហត្ថលេខារវាងក្រុមហ៊ុនចំនួន ៣០ និងធនាគារចំនួន ១០ នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃ។
ដោយឡែក ក្រុមហ៊ុនឯកជនដែលបានចុះកិច្ចព្រមព្រៀងរួមគ្នាខាងលើនោះ គឺរកស៊ីលើវិស័យផ្សេងៗខុសៗគ្នា ដូចជាវិស័យលំហអាកាស បញ្ញាសិប្បនិម្មិត AI បច្ចេកវិទ្យាព័ត៌មាន ការដឹកជញ្ជូន និងភស្តុភារ។
សូមជម្រាបដែរថា ធនាគារកណ្តាលបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងធានាថាការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនឯកជន គឺស្របតាមការរួមចំណែករបស់ពួកគេក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៕