ក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិកធំ ២ ព្យាករកំណើនសេដ្ឋកិច្ចចិន អាចកើនលើសការរំពឹងទុក

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាមេរិកធំៗ ២ គឺ JP Morgan និង Citigroup បានអាប់ដែត​ពី​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេសចិន​សម្រាប់ឆ្នាំ ២០២៣ ថាអាចនឹងមានការរីកចម្រើន​ខ្ពស់​ជាង​ការរំពឹងទុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលហេតុដែល​ក្រុមហ៊ុន​ធនាគារទាំង ២ ហ៊ានអះអាងបែបនេះ ដោយសារតាំងពីចិនលុបចោល​វិធានការកូវីដ ១៩ កាលពីខែធ្នូ បានធ្វើ​ឲ្យ​តម្រូវការក្នុងស្រុក​មាន​ការ​កើនឡើង ជាហេតុធ្វើ​ឲ្យ JP Morgan និង Citi ព្យាករថា ​កំណើនសេដ្ឋកិច្ចមហាអំណាចទី ២ លើលោក អាចកើនដល់ ៦,៤% និង ៦,១% បើធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពី CNA។

ធនាគារ Wall Street ក៏បានចង្អុលបង្ហាញពីការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ និងសេវាកម្មដែលទាក់ទងនឹងការធ្វើដំណើរ និងស្ថេរភាពនៅក្នុងទីផ្សារលំនៅដ្ឋានសម្រាប់កំណើន GDP ខ្លាំងជាងការរំពឹងទុកផងដែរ។

សូមជម្រាបដែរថា សេដ្ឋកិច្ចប្រទេសចិនមានការងើបឡើងលឿន​ជាងការរំពឹងទុក​កាលពីត្រីមាសទីមួយ ដោយបានកើនឡើង​ដល់ទៅ ៤,៥% បើធៀបនឹងឆ្នាំទៅ ស្របពេល​រដ្ឋាភិបាលព្យាយាម​ពន្លឿន​កំណើនសេដ្ឋកិច្ច​ឲ្យ​កាន់តែ​ឆាប់​រហ័ស ក្រោយ​លុបចោល​វិធានការកូវីដ ១៩៕