មហាសេដ្ឋី ១០រូប កើបលុយបាន ២១៣ពាន់លានដុល្លារត្រឹមពាក់កណ្ដាលខែមេសា ឆ្នាំនេះ

អន្តរជាតិ

ផ្សារហ៊ុននាឆ្នាំនេះ គឺបានបង្ហាញសញ្ញាវិជ្ជមានយ៉ាងខ្លាំង បើធៀបនឹងឆ្នាំទៅ ហើយវាក៏បាន​ធ្វើ​ឲ្យ​ក្រុមមហាសេដ្ឋីជាច្រើនរូប ទទួលបាន​ផលប្រយោជន៍ច្រើនដូចគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង មហាសេដ្ឋី ១០រូប បាន​កើបលុយប្រហែល ២១៣ពាន់លានដុល្លារ គិតត្រឹមពាក់កណ្ដាល​ខែមេសា ឆ្នាំ ២០២៣នេះ ប៉ុន្តែបើធៀបនឹងការខាតបង់​ដែល​មហាសេដ្ឋីអាមេរិក​បាន​ជួប​កាលពីឆ្នាំ​មុន​គឺ នៅតែមានច្រើន ពោលកាលពីឆ្នាំ ២០២២ ក្រុមមហាសេដ្ឋី​បច្ចេកវិទ្យាអាមេរិក​ខាតបង់​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៥៧៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Businessinsider។

មហាសេដ្ឋីទាំង ១០រូបនោះ គឺមានដូចជា៖

10/ Francoise Bettencourt Meyers មានទ្រព្យសម្បត្តិ ៩២,៨ពាន់លានដុល្លារ កើនប្រហែល ២១,៣ពាន់លានដុល្លារ

9/ Sergey Brin មានទ្រព្យសម្បត្តិ ៩៤,៧ពាន់លានដុល្លារ កើនប្រហែល ១៥,៣ពាន់លានដុល្លារ

8/ Larry Page មានទ្រព្យសម្បត្តិ ៩៩,១ពាន់លានដុល្លារ កើនប្រហែល ១៦,១ពាន់លានដុល្លារ

7/ Steve Ballmer មានទ្រព្យសម្បត្តិ ១០២ពាន់លានដុល្លារ កើនប្រហែល ១៥,៩ពាន់លានដុល្លារ

6/ Larry Ellison មានទ្រព្យសម្បត្តិ ១០៨ពាន់លានដុល្លារ កើនប្រហែល ១៦,២ពាន់លានដុល្លារ

5/ Warren Buffett មានទ្រព្យសម្បត្តិ ១១៣ពាន់លានដុល្លារ កើនប្រហែល ៥,៣ពាន់លានដុល្លារ

4/ Bill Gates មានទ្រព្យសម្បត្តិ ១២២ពាន់លានដុល្លារ កើនប្រហែល ១២,៣ពាន់លានដុល្លារ

3/ Jeff Bezos មានទ្រព្យសម្បត្តិ ១២៦ពាន់លានដុល្លារ កើនប្រហែល ១៩,២ពាន់លានដុល្លារ

2/ Elon Musk មានទ្រព្យសម្បត្តិ ១៨០ពាន់លានដុល្លារ កើនប្រហែល ៤៣,២ពាន់លានដុល្លារ

1/ Bernard Arnault មានទ្រព្យសម្បត្តិ ២១០ពាន់លានដុល្លារ កើនប្រហែល ៤៧,៨ពាន់លានដុល្លារ

សូមជម្រាបដែរថា ទិន្នន័យខាងលើគិតត្រឹមថ្ងៃទី ១៥ មេសា ២០២៣ ផ្អែកតាមរបាយការណ៍​ពី Bloomberg៕