ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ មូលនិធិឧកញ៉ា បណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា បានរៀបចំកម្មវិធីជួបជុំជនពិការ(កំបុត) ដៃទាំងពីរប្រចាំឆ្នាំទូទាំងប្រទេសលើកទី១០ នៅលើដំបូលការិយាល័យនៃសណ្ឋាគារ សាន់&មូន ។ជនពិការមកពីតាមបណ្តាខេត្តចំនួន ២៨នាក់ ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ ១លានរៀល និងអាវយឺត១។
ក្នុងនោះដែរ អ្នកអមដំណើរចំនួន ២៦នាក់ទទួលបានប្រាក់ឧបត្ថម្ភ ១០ម៉ឺនរៀល។ ជាមួយគ្នានោះនោះមូលនិធិឧកញ៉ា បណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនាក៏បានឧបត្ថម្ភពិសេសដល់ជនពិការ ៣នាក់ សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតរួមមានការចិញ្ចឹមទន្សាយ (៣០០ដុល្លារ)បន្ថែម ជីកអណ្តូង (៤០០ដុល្លារ) បន្ថែមនិងរៀនភាសាអង់គ្លេស (៥០ដុល្លារ ក្នុង១ខែ) សម្រាប់រយៈពេលមួយឆ្នាំ។
តាមការលើកលើកឡើងFacebook ផ្លូវការរបស់លោកឧកញ៉ា បណ្ឌិត ជា រតនា ជាមួយមូលនិធិរបស់លោកមាន៖
-លោកឧកញ៉ា សុខ វណ្ណា ៥០០០ដុល្លារ។
-ឧកញ៉ា ស៊ុយ ហេង ១០០០ដុល្លារ។
-លោកឧកញ៉ា ហេង ឡុង ១០០០ដុល្លារ។
-ឯកឧត្តម សុឹម ប៉ុណ្ណឬទ្ធិនិងលោកជំទាវឡេង ៥០០ដុល្លា
– លោក អ៊ុឹងឡាវី និងលោកស្រី ធា ៥០០ដុល្លារ
-លោក យិន សៀកហុង និងលោកស្រី ៥០០ដុល្លារ
តាងនាមជួសមុខ អោយមូលនិធិ និង ជនពិការលោក ឧកញ៉ា បណ្ឌិត ជា រតនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ និងសូមជូនពរឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើននិងទទួលបានជោគជ័យគ្រប់ភារកិច្ច។ សូមអរគុណទូរស័ព្ទមូលនិធិ Tell: 095 959 697។