គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបគ្រោងបញ្ចប់ការសិក្សាយ៉ាងយូរនៅដើមខែមិថុនាខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប ត្រូវបានចាប់ផ្តើមសិក្សា កាលពីដើមឆ្នាំ២០២៣ និងត្រូវបានរំពឹងថាចប់សព្វគ្រប់នៅក្នុងចុងខែ ៥ ឬដើមខែ ៦ ឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាមមន្ត្រីអ្នកនំាពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក់ព័ន្ធនិងការសិក្សាគម្រោងផ្លូវល្បឿនលឿនខាងលើ បើយោងតាមលោក វាស៊ឹម សូរិយា មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថាជាធម្មតាការសិក្សារគេចាប់ផ្តើមនៅពេលគេស្នើរសុំឱ្យរាជធានី ខេត្តជួយសហការដើម្បីធ្វើការស្រាវជ្រាវទៅលើកត់ត្រាចំនួនចរចារ បរិមានទំនិញនៅតាមផ្លូវសំខាន់ៗ នេះមានន័យថាការសិក្សាកំពុងតែដំណើរការ។

ទាក់ទងនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បើយោងតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះរាជរដ្ឋាភិបាលមានបំណងសម្រាប់ជំរុញវិស័យទេសចរណ៍ និងការចរាចរមនុស្សចេញពីក្រុងភ្នំពេញទៅក្រុងសៀមរាបហើយនៅក្នុងនោះយើងដឹងថាជាឆ្លើយតបទៅនិងការកសាងនៅព្រលានយន្តអន្តរជាតិភ្នំពេញថ្មីនិងព្រលាយន្តហោះអន្តរជាតិសៀមរាបដែលជាព្រលានយន្តហោះធំ ហើយក៏ជាការត្រៀមខ្លួនហេដ្ឋារចនាសម្ព័ន្ធដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា»។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា «សព្វថ្ងៃនេះយើងមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមួយហើយនៅពេលខាងមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ-ស្វាយរៀង ហើយយើងប្រហែលនិងមានផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែតមួយទៀតសម្រាប់ជាការតភ្ជាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ដូចនេះបើយើងមានផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនិងធ្វើឱ្យអ្ននវិនិយោគសម្លឹងឃើញកម្ពុជាមានការចាប់អារម្មណ៍កាន់តែខ្លំាង ស្របពេលកម្ពុជាមានច្បាប់វិនិយោគថ្មីមាការលើកទឹកចិត្តដល់វិនិយោគិន។ បើកម្ពុជាមានផ្លូវល្បឿនលឿនដូចទៅនិងការលើកឡើងខាងលើនេះវានឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកាន់ខ្លំាង»។

ចំណែកប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា «ជុំវិញគម្រោងសិក្សាផ្លូវលឿនលឿនពីភ្នំពេញ-សៀមរាបដែលក្រសួងនិងក្រុមហ៊ុនដៃគូកំពុងចុះធ្វើការសិក្សានេះ បើទទួលបានជោគជ័យដូចទៅនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុវានិងជះឥទ្ធិពលវិជ្ជមានសំខាន់ៗមួយចំនួនជាច្រើនដល់សេដ្ឋកិច្ចរបស់កម្ពុជា វាធ្វើឱ្យការដឹកជញ្ជូនទំនិញបានកាន់តែលឿនទាន់ពេលវេលាទំនិញមានគុណភាពនៅល្អទាក់ទងចំណីអាហារវាមិនមានការប្រែប្រួលរសជាតិ ហើយការធ្វើដំណើររបស់ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តបានច្រើនកន្លែងក្នុងពេលតែមួយ មានន័យថាទេសចរយើងអាចដាក់ខ្សែទស្សនៈកិច្ចនៅតំបន់ជុំវិញខេត្តសៀមរាបនេះបានច្រើនទីតំាង ធ្វើឱ្យចំណេញដល់សេដ្ឋកិច្ចនៅមូលដ្ឋាននៅតាមគោលដៅទេសចរ»៕ អត្ថបទ៖សារេត