នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ អគ្គលេខាធិការអង្គការណាតូ Jens Stoltenberg បានបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងទៅកាន់ទីក្រុងគៀវ តាំងពីរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំកាលពីខែកុម្ភៈឆ្នាំទៅ។
យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា លោក Stoltenberg បានទៅគោរពវិញ្ញាក្ខន្ធកងកម្លាំងយោធាអ៊ុយក្រែន ដែលបាត់បង់ជីវិតអំឡុងពេលធ្វើសង្គ្រាមជាមួយរុស្ស៊ី ក៏ដូចជាបានទៅមើលពីឧបករណ៍យោធារុស្ស៊ីដែលខ្ទេចខ្ទី និងបានដាក់បង្ហាញនៅកណ្ដាលទីក្រុងគៀវ។
ការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន បានសម្លាប់ប្រជាជនអស់រាប់ពាន់នាក់ និងកំទេចទីក្រុងអស់ជាច្រើន ជាពិសេសធ្វើឲ្យសេដ្ឋកិច្ចអ៊ុយក្រែនធ្លាក់ចុះជាគំហុក ខណៈ NATO បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ដោយការបញ្ជូនសព្វាវុធ ប៉ុន្តែមិនបញ្ជូនកងទ័ពឡើយ។
សូមជម្រាបដែរថា ទីក្រុងមូស្គូបានចាត់ទុកអង្គការណាតូថាជាសម្ព័ន្ធមិត្តយោធាអរិភាព ដោយងាកទៅរកការរំលោភលើអ្វីដែលខ្លួនមើលឃើញថាជាផ្នែកនៃឥទ្ធិពលរបស់ខ្លួន ទាំងដែលអ៊ុយក្រែនទទួលឯករាជ្យពីសហភាពសូវៀតដឹកនាំដោយរុស្ស៊ីតាំងពីឆ្នាំ១៩៩១៕