តំបន់អាស៊ីអាគ្នេយ៍កំពុងទទួលរងឥទ្ធិពលពីចិន ច្រើនជាងអាមេរិក

អន្តរជាតិ

ប្រទេសចិន​បានកំពុង​បន្តពង្រីក​ឥទ្ធិពលរបស់ខ្លួន ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ខណៈសហរដ្ឋ​អាមេរិក​ហាក់​បាត់បង់​ឥទ្ធិពលរបស់​ពួកគេ មកលើប្រទេសនៅតំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​របាយការណ៍​ផ្ដល់​ឲ្យដោយ Lowy Institute បានឲ្យដឹងថា អាមេរិក​កំពុង​បាត់បង់​ឥទ្ធិពល​របស់ខ្លួនទៅកាន់ប្រទេសចិន ដោយឆ្លងកាត់វិធានការអំណាចចំនួនបួន – ទំនាក់ទំនងសេដ្ឋកិច្ច បណ្តាញការពារ ឥទ្ធិពលការទូត និងឥទ្ធិពលវប្បធម៌ចាប់តាំងពីឆ្នាំ២០១៨។

រង្វាស់ឥទ្ធិពលរវាងចិន និងអាមេរិក​មាន​ចំពោះ​តំបន់អាស៊ីអាគ្នេយ៍​កាលពីឆ្នាំ២០១៨ គឺ ៥២-៤៨ ប៉ុន្តែនៅឆ្នាំ២០២២ តួលេខបានកើនឡើងដល់ ៥៤-៤៦ ខណៈរង្វាស់ឥទ្ធិពលនេះគឺមានសារៈសំខាន់​ជាទីបំផុត សម្រាប់​ប្រទេសនៅតំបន់អាស៊ី​យក​មក​ពិចារណា​មុន​នឹង​សម្រេចចិត្ត ត្រូវដើរតាមយុទ្ធសាស្ត្ររបៀបណា ទើបអាចទទួលបានផ្លែផ្កាល្អ។

គួររំលឹកដែរថា ឥទ្ធិពលរបស់ចិនក្នុងនាមជាមហាអំណាចមួយនៅអាស៊ីអាគ្នេយ៍ គឺស្ថិតនៅក្នុងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច ចំណែកសហរដ្ឋអាមេរិកមានភាពល្អប្រសើរក្នុងបណ្តាញការពារ និងឥទ្ធិពលវប្បធម៌។

សូមជម្រាបបន្ថែមថា ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលទទួលរងឥទ្ធិពលពីចិនខ្លាំង​បំផុត​គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ប្រ៊ុយណេ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ស្របពេលហ្វីលីពីន និងសិង្ហបុរី​មាន​ទំនោរទៅរកអាមេរិកជាង៕