អតីតអ្នកដឹកនាំសម្តែងក្នុងផលិតកម្មថោន​ម្នាក់ ឡើង ងារជា ឧកញ៉ា

ជុំវិញ​ឧកញ៉ា

លោក ប៊ុន រតនា ហៅ សេម ជាអតីតអ្នកដឹកនាំសម្តែងដ៏ល្បីល្បាញមួយរូបនៅក្នុងផលិតកម្មថោន ត្រូវ​បាន​ព្រះរាជក្រឹត្យត្រាស់បង្គាប់​ឡាយព្រះហស្តលេខា​​ផ្ដល់​គោរមងារ​ជា ឧកញ៉ា ហើយ​កាល​ពី​​ចុង​សប្ដាហ៍​មុន​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៊ុន រតនា ហៅ សេម ត្រូវ​បាន​គេ​ស្គាល់​ជា ជា​អ្នក​ដឹក​នាំ​សម្ដែង​ខារ៉ាអូខេ​ល្បី​ឈ្មោះ​មួយ ជា​ពិសេស​នោះ​គឺ​ក្នុង​ចង្កោម​អ្នក​សិល្បៈ។ លោក​បាន​​​ក្លាយ​ជា អ្នក​ដឹក​នាំ​សម្ដែង តាំង​តែ​ពី​ផលិតកម្ម​ថោន​ទើប នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​មក​ម្ល៉េះ។ ស្នាដៃ ជា​ច្រើន​បទ​ត្រូវ​បាន​អតីត​ផលិតករ​​​រូប​នេះ បាន​ចេញ​ផលិត ក្នុង​នោះ​មាន​បទ​ល្បីៗ​ជា​ច្រើន​ដូច​ជា​បទ រួមមានដូចជា I am sorry, អស់ឱកាស, សុំ​ពេល​ឈឺចាប់មួយគ្រា, បើបងក្បត់ខ្ញុំសូមឱ្យអត់កូនប្រើ, ពេលនេះ ម៉ោងនេះ ខ្ញុំកំពុង​ខូចចិត្តជាទម្ងន់, ក្រែងចិត្តសង្សារចាស់, ពេលគេងលក់ទើបអាចភ្លេចបង, ពុកខ្ញុំជាប៉ូលិសចរាចរណ៍ និង​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​ទៀតផងដែរ។

លោក ប៊ុន រតនា ហៅ សេម ទើប​តែ​​ទម្លាក់​ការងារ​ជា អ្នក​ដឹក​នាំ​សម្ដែង មក​ពង្រឹង​លើ​អាជីវកម្ម​ទិញ-លក់​រថយន្ត​ដែល​មានឈ្មោះថា S-Auto ។ អាជីវកម្ម​ទិញ​លក់​រថយន្ត​មួយ​នេះ បាន​ធ្វើ​ឲ្យ​លោក​មាន​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​ជា​ខ្លាំង ព្រម​ទាំង​មាន​មុខរបរ​ជា​ច្រើន​ទៀត ប៉ុន្តែ​​មុខរបរ​ទាំង​នោះ​មិន​ត្រូវ​បាន​បញ្ចេញ​ឡើយ។

ជា​មួយ​នឹង​​​ភាព​ជោគជ័យ​​រហូត​​ទទួល​បាន​គោរមងារ​​ជា ឧកញ៉ា​​​​ដូច​បាន​រៀបរាប់​ខាង​លកើ​នេះ គេ​ឃើញ​មាន សិល្បករ-សិល្បការិនីជាច្រើន បាន​សរសេរ​សារ​ជូន​ពរ លោក​លើ​បណ្ដាញ​សង្គម យ៉ាង គគ្រឹកគគ្រេង​ផង​ដែរ៕

អត្ថបទ៖ ខុត សីហា

រូបភាព៖ FB