ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសម្របសម្រួលគោលនយោបាយសេដ្ឋកិច្ច Heng Swee Keat នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ២៤ មេសា ដល់ថ្ងៃទី ២៨មេសា។ នេះបើតាមព័ត៌មានពីការិយាល័យនាយករដ្ឋមន្ត្រីបានប្រកាសកាលពីថ្ងៃទី ២៣ មេសា។
ក្នុងដំណើរទស្សនកិច្ចមួយនោះ លោក Heng នឹងចូលជួបសំណេះសំណាលជាមួយប្រធានខុទ្ទកាល័យជប៉ុន Hirokazu Matsuno និងលោក Taro Kono រដ្ឋមន្ត្រីឌីជីថលផងដែរ។
ក្រៅពីនោះ លោក Heng ក៏នឹងចូលរួមជាមួយថ្នាក់ដឹកនាំធុរកិច្ចជាន់ខ្ពស់ និងស្ថាប័នស្រាវជ្រាវឈានមុខគេក្នុងប្រទេសជប៉ុន និងជួបជាមួយប្រជាជនសិង្ហបុរីនៅទីក្រុងតូក្យូផងដែរ។
គួររំលឹកដែរថា ឥស្សរជនជាន់ខ្ពស់រូបនេះក៏នឹងត្រូវរួមដំណើរដោយគណៈប្រតិភូពីការិយាល័យនាយករដ្ឋមន្ត្រី ដូចជាមន្ត្រីមកពីក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ទីភ្នាក់ងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងស្រាវជ្រាវ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រាសសិង្ហបុរី៕