តាំងពីរុស្ស៊ីបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន អត្រា GDP របស់ពួកគេបានធ្លាក់ដល់ ១៦១ពាន់លានដុល្លារ ខណៈកាលពីឆ្នាំទៅបំណុលរបស់ពួកគេបានកើន ១៣,៤ពាន់លានដុល្លារបន្ថែមទៀត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បំណុលដែលកើននោះគឺ ស្មើនឹង ៧៨,៥% នៃ GDP នៅចុងឆ្នាំ ២០២២ កើនពីឆ្នាំ ២០២១ ដែលធ្លាប់មានតែ ៤៨,៩% នៃ GDP នាពេលនោះ។
យោងតាមរបាយការណ៍ពីមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនបានបង្ហាញថា បំណុលសាធារណៈរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៣ មានសរុប ១១១,៤ពាន់លានដុល្លារ រាប់បញ្ចូលទាំងបំណុលសាធារណៈផ្ទាល់ដែលកើនឡើងប្រហែល ១៥ពាន់លានដុល្លារ។
គួរជម្រាបដែរថា ម្ចាស់បំណុលរបស់អ៊ុយក្រែនមានដូចជា ប្រទេសកាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕