នាយករដ្ឋមន្ត្រីឆែក៖ ប្រេងរបស់កាហ្សាក់ស្ថាន អាចជួយប្រទេសខ្លួន កាត់ផ្តាច់ពីរុស្ស៊ី

អន្តរជាតិ

នាយករដ្ឋមន្ត្រី​សាធារណ:​រដ្ឋឆែក លោក Petr Fiala បាននិយាយ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាហ្សាក់ស្ថាន ក្នុងពេលថ្មីៗនេះថា ប្រេងឆៅរបស់ពួកគេ អាចជួយធានាសន្តិសុខថាមពលរបស់ឆែកបាន បន្ទាប់ពីខ្លួនបានបញ្ឈប់ការនាំចូលប្រេងឆៅពីប្រទេសរុស្ស៊ី ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Petr បាននិយាយប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev កាលពីថ្ងៃចន្ទថា ៖ ” យើងត្រូវការជំរុញសន្តិសុខថាមពលផ្ទាល់ខ្លួនរបស់យើងបន្ថែមទៀត ហើយប្រេងរបស់កាហ្សាក់ស្ថាន បានក្លាយជាកត្តាដ៏សំខាន់ នៅក្នុងរឿងនេះ ” ។

នាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមទៀតថា ៖ ” ការហ្សាក់ស្ថាន គឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់បំផុត ដល់សាធារណ:រដ្ឋឆែក ហើយយើងជឿជាក់ថា នឹងមានវិសាលភាពដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ខណ:ពេលដែលយើងកំពុងងាកចេញឆ្ងាយពីប្រេងរបស់រុស្ស៊ី ” ។

ជម្រាបជូនផងដែរថា កាហ្សាក់ស្ថាន ដែលជាប្រទេសជិតខាងរបស់រុស្ស៊ី បានក្លាយជាអ្នកដឹកជញ្ជូនប្រេងឆៅដ៏សកម្មមួយទៅកាន់តំបន់អឺរ៉ុប តាមរយ:បំពង់បង្ហូរប្រេង ដែលភាគច្រើនឆ្លងកាត់ប្រទេសរុស្ស៊ី ខណ:ប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាលមួយនេះ ក៏បានជំរុញការនាំចេញប្រេងឆៅរបស់ខ្លួនយ៉ាងច្រើន តាមរយ:បំពង់បង្ហូរប្រេងជំនួស Baku-Tbilisi-Ceyhan ផងដែរ ៕