ឧកញ៉ា សំ សុខនឿន ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ»

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និង​ជា​ប្រធាន​ក្រុមហ៊ុន Sam SN Realty ត្រូវបាន​ព្រះករុណាព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​ប្រោស​ព្រះរាជ​ទាន​គ្រឿង​ឥស្សរិយ​យស «ជាតូបការ» ​​កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទទួលបានគ្រឿង​ឥស្សរិយ​យស «ជាតូបការ» ដែលជាមេដាយ​ខ្ពស់​បំផុត​របស់​កម្ពុជា​នេះ គឺ​​​បន្ទាប់​ពី​​លោក​ឧកញ៉ា សំ សុខនឿន ជានិច្ចកាល​តែងតែ​​​ជួយ​កិច្ចការងារមនុស្សធម៌ជាហូហែរ។ ជាក់ស្តែង ​​កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក​ឧកញ៉ា​ បាន​ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ជូនរាជបណ្ឌិត្យសភាកម្ពុជា បោះពុម្ភសៀវភៅ “ការផលិតសាច់ក្រក និងផលិតផលឆ្អើរ” និងកាល​ពី​​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក​ឧកញ៉ា ក៏​បានដឹកនាំ សប្បុរសជនខ្មែរ និងសប្បុរសជនជប៉ុន នាំយករថយន្តគិលានសង្គ្រោះចំនួន ៥គ្រឿង ជូន បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេសប្រឆាំងភេរវកម្មដោយផ្ទាល់។ លើសពីនេះ លោកឧកញ៉ា សំ សុខនឿន ក៏​បាន​ចូល​រួម​បរិច្ចាគ​ជូន​រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​ទប់ស្កាត់​កូវីដ-១៩, ជួយ​ក្មេង​កំព្រា និង​​តាស៊ីក្លូ រួម​ទាំង​កិច្ចការ​ជួយ​សង្គម​ជា​ច្រើន​ទៀតផងដែរ៕