ក្រុមហ៊ុនបុត្រសម្ព័ន្ធ Evergrande ប្រកាសលក់អាជីវកម្ម ២ ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ

អន្តរជាតិ

កាលពីថ្ងៃទី ២៤ មេសាកន្លងទៅ ក្រុមហ៊ុន China Evergrande Group បាន​ប្រកាសថា ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ខ្លួន​គឺ New Energy Vehicle Group នឹងលក់អាជីវកម្ម ២ កន្លែង ដើម្បីយកប្រាក់​រៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុនឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី CNA បានបង្ហាញថា New Energy Vehicle Group នឹងទទួលបាន​ប្រាក់​ប្រហែល ២៤,៧៩ពាន់លានយ៉ន់ ឬប្រហែល ៣,៦ពាន់លានដុល្លារ ពីការលក់ក្រុមហ៊ុន Ace Ltd និង Assemble Guard Ltd ទៅកាន់ក្រុមហ៊ុន Anxin Holding។

ដោយឡែក ក្រុមហ៊ុនមេ Evergrande ក៏បានបង្ហើបដែរថា ​រចនាសម្ព័ន្ធថ្មីនោះ នឹងផ្ដោតសំខាន់​លើ​វិស័យផលិតយានយន្ត ទាំងយានយន្តអគ្គិសនី និងប្រភេទ Hybrid។

សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ Evergrande កំពុងសម្រុក​ពង្រីកខ្លួន​លើ​ច្រើន​វិស័យ ដើម្បី​បង្កើនប្រាក់ចំណូល​តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបំណុល​ដែល​កំពុង​មាន​រាប់រយពាន់លានដុល្លារ៕