សហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា ជាមួយតម្លៃជាង ១២៨ពាន់លានដុល្លារ

អន្តរជាតិ

ថ្មីៗនេះ ទីភ្នាក់ងារព័ត៌មាន PTI បានរាយការណ៍ថា សហរដ្ឋអាមេរិក បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា នៅក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣ នេះ ដោយបានកើនឡើង ៧,៦៥% ដល់ចំនួន ១២៨,៥៥ពាន់លានដុល្លារ ធៀបនឹងចំនួន ១១៩,៥ពាន់លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធ ២០២១-២០២២ ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្នន័យដដែលនេះ បានបង្ហាញទៀតថា ការនាំចេញរបស់ឥណ្ឌា ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ២,៨១% ដល់ចំនួន ៧៨,៣១ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២២-២៣ នេះ ធៀបនឹង ៧៦,១៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១-២០២២ ខណៈការនាំចូលកើនឡើងប្រហែល ១៦% ដល់ ៥០,២៤ពាន់លានដុល្លារ។

គួរឱ្យដឹងថា បើតាមអ្នកជំនាញ បានអះអាងថាការកើនឡើងនេះ ក្រោយមាននិន្នាការនៃការបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ជាមួយសហរដ្ឋអាមេរិក ហើយវាក៏នឹងនៅតែបន្ត ក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខទៀតផងដែរ ។

លើសពីនេះ ប្រធានសហព័ន្ធនៃអង្គភាពនាំចេញរបស់ឥណ្ឌា (FIEO) លោក A Skthivel បាននិយាយថា ការបង្កើនការនាំចេញទំនិញសំខាន់ៗដូចជា ឱសថ គ្រឿងវិស្វកម្ម ត្បូង និងគ្រឿងអលង្ការ កំពុងជួយឥណ្ឌា ទទួលបានកំណើនខ្លាំង ក្នុងការនាំចេញទៅកាន់អាមេរិក។

ជម្រាបជូនផងដែរថា ក្នុងអំឡុងឆ្នាំសារពើពន្ធ ២០២២-២០២៣ នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ឥណ្ឌា ជាមួយចិន ដែលធ្លាប់ជាដៃគូធំបំផុរបស់ខ្លួន បានធ្លាក់ចុះប្រហែល ១,៥% មកនៅត្រឹម ១១៣,៨៣ពាន់លានដុល្លារ ធៀបនឹងចំនួន ១១៥,៤២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១-២០២២៕