លោក ចូ បៃដិន ប្រកាសជាផ្លូវការ ក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាណត្តិថ្មី

អន្តរជាតិ

នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសពីការឈរឈ្មោះជាបេក្ខភាព​ប្រធានាធិបតីអាមេរិកអាណត្តិថ្មី ដែលនឹងត្រូវបោះឆ្នោតក្នុងឆ្នាំ ២០២៤។ នេះបើតាមការចុះផ្សាយ​ពី Independent។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ន លោក បៃដិន កំពុងជាប់ងារជាប្រធានាធិបតីវ័យចំណាស់បំផុតរបស់អាមេរិក ដែលមាន​អាយុ ៨០ឆ្នាំ ហើយបើសិនជាលោកបន្តឈរឈ្មោះសម្រាប់អាណត្តិថ្មី លោកក៏នឹងក្លាយជាបេក្ខភាព​ចាស់ជាងគេបំផុត​ប្រចាំប្រវត្តិសាស្ត្រអាមេរិកផងដែរ។

បន្ថែមពីនោះ ប្រធានាធិបតីរូបនេះក៏បាន​ប្រកាសថា លោកនឹងចេញយុទ្ធនាការ ឃោសនារកសន្លឹកឆ្នោត ដែលបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តក្នុងការតស៊ូដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ៕