ភរិយាអ្នកឧកញ៉ា ទ្រី ភាព ទទួលការតែងតាំងជាទីប្រឹក្សាក្រសួងកិច្ចការនារី

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋាន:ជូនអ្នកឧកញ៉ា គៀន ស្រីនាង ជាទីប្រឹក្សាក្រសួងកិច្ចការនារី មានឋាន: ស្មើអនុរដ្ឋលេខាធិការ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៧០៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា គៀន ស្រីនាង ជាភរិយាអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប ដែលធ្លាប់ល្បីល្បាញខាងជំនួញនាំឈើទៅក្រៅប្រទេស និងជាអ្នករកស៊ីចាក់គ្រឹះក្នុងវិស័យកសិកម្ម កំពង់ផែ ទេសចរណ៍ និងកាស៊ីណូជាដើម។

អ្នកស្រីទទួលបានគោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងព្រះរាជក្រឹត្យជាមួយនឹងស្វាមីអ្នកស្រី​ គឺពាណិជ្ជករ ទ្រី ភាព។ បច្ចុប្បន្នអ្នកស្រីត្រូវបានគេដឹងថា កំពុងកាន់ដំណែងជា​អគ្គនាយក​ក្រុមហ៊ុន MDS Group ក្រុមហ៊ុន Try Pheap Import Export រួម​ទាំង​ក្រុមហ៊ុន​ច្រើន​ទៀត។

អ្នកស្រីបានបានរៀបអាពាហ៍ពិពាហ៍ ឫសែនព្រេនបង្គ្រប់កិច្ចទៅតាមប្រពៃណីខ្មែរ ជាមួយអ្នកឧកញ៉ា ទ្រី ភាព កាលពី​ថ្ងៃ​ទី​​ ១៨ ខែ​ឧសភា នៅក្នុង​គេហដ្ឋាន​ផ្ទាល់​ខ្លួន ស្ថិត​នៅក្នុង​សង្កាត់​បឹង​កេងកង ១​ ខណ្ឌ​ចំការមន បន្ទាប់ពី​គូស្វាមី​ភរិយា​នេះ​បាន​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​ ៤ ​ឆ្នាំ​មក​ហើយ៕