ឧកញ៉ា ហាំង គា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ទទួលបានការផ្ដល់កិត្តិយសដ៏ខ្ពស់ខ្ពស់ បំពាក់គ្រឿងឥស្សរិយយស “មេដាយជាតូបការ” ដោយផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបិទ និងបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាល និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបដិសណ្ឋារកិច្ច និងបណ្ណាល័យនៃសាកលវិទ្យាល័យការពារជាតិ។
ការផ្ដល់គ្រឿងឥស្សរិយយសជូន ឧកញ៉ា ហាំង គា នាពេលនេះ គឺដើម្បីឆ្លើយតបនឹងគុណបំណាច់របស់ លោកឧកញ៉ា ដែលជារឿយៗ តែងតែលះបង់ទាំងពេលវេលាន និងធនធានថវិកា ជួយក្នុងសកម្មភាពសប្បុរធម៌នានាជូនជាតិ ប្រជាជន និងរាជរដ្ឋាភិបាល។
គួររំលេចដែរថា គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា មានមេដាយសរុប ១៥មុខ ហើយចែកចេញជា ៤ប្រភេទ ផ្សេងគ្នារួមមាន៖
– ប្រភេទទី១ “ប្រភេទមាតុប្រទេស” បែងចែកជា៖
ក. មេដាយជាតូបការ (មេដាយខ្ពស់បំផុត)
ខ. មេដាយព្រះរាជាណាចក្រកម្ពុជា
១. មហាសេរីវឌ្ឍន៍
២. មហាសេនា
៣. ធិបឌិន្ទ
៤. សេនា
៥. អស្សឫទ្ធិ
គ. មេដាយឯករាជជាតិ
– ប្រភេទទី២ “ប្រភេទរាជបល្ល័ង្ក” បែងចែកជា៖
ក. មេដាយរាជសម្បត្តិ
ខ. មេដាយរជ្ជកាល
គ. មេដាយអនុស្សារា
ឃ. មេដាយព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរ័ត្ន
– ប្រភេទទី៣ “ប្រភេទការពារជាតិ” បែងចែកជា៖
ក. មេដាយសេនាជ័យសិទ្ធ
ខ. មេដាយការពារជាតិ
– ប្រភេទទី៤ “ប្រភេទចម្រុះ” បែងចែកជា៖
ក. មេដាយសហមេត្រី
ខ. មេដាយសុវត្ថារា
គ. មេដាយមុនីសារាភ័ណ្ឌ
ឃ. មេដាយការងារ
ង. មេដាយស្ថាបនាជាតិ
ច. មេដាយខេមរាកីឡារិទ្ធ
ឆ. មេដាយស្រ្តីវឌ្ឍនា។