ឧកញ៉ា អ៊ឹង ប៊ុនហូវ ទទួលការបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ពីសម្តេចតេជោ ហ៊ុន សែន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អ៊ឹង ប៊ុនហូវ សហស្ថាបនិក និង​ជា​អគ្គនាយក​​​ក្រុមហ៊ុន​ អាយអិនជី ហូលឌីង គ្រុប (I.N.G Holding Group) ទទួលការបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ដោយផ្ទាល់​ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លង​សមិទ្ធផល​នានា ក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្ដល់គ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាមេដាយខ្ពស់បំផុត​របស់​ប្រទេសកម្ពុជា​ជូន ឧកញ៉ា អ៊ឹង ប៊ុនហូវ នាពេលនេះ គឺដើម្បីឆ្លើយតបនឹងគុណបំណាច់របស់ លោក​ឧកញ៉ា ដែលជារឿយៗ តែងតែលះបង់​ទាំង​ពេលវេលា និងធនធានថវិកា ជួយក្នុងសកម្មភាព​សប្បុរធម៌​នានាជូនជាតិ ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដូចជា បរិច្ចាគទឹកប្រាក់ ២០ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន, ឧបត្ថម្ភ​ថវិកា​ចំនួន ១០,០០០ ដុល្លារ ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសដោយឥតគិតថ្លៃ ​​​ព្រម​ទាំង​ការ​ចូល​រួម​បរិច្ចាគ​ជួយ​​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​ទៀត៕