សណ្ឋាគារលំដាប់ប្រណិតរបស់អ្នកឧកញ៉ា ៦រូប ត្រៀមទទួលភ្ញៀវអន្តរជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣

ជុំវិញ​ឧកញ៉ា

ថ្ងៃទី២៧ មេសា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍​ស៊ីហ្គេមលើកទី​៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​​តំបន់​អាស៊ីអាគ្នេយ៍​នេះ​ ប្រតិភូកីឡា និងកីឡាករ កីឡាការិនី មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ភាគ​ច្រើន នឹង​ស្នាក់នៅ​ “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” (WorldBridge Sport Village) តម្លៃ​ជាង​២០០​លាន​ដុល្លារ​ ​​របស់​អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group ដែល​ស្ថិត​នៅ​ជាប់​ពហុកីឡដ្ឋានជាតិមរតកតេជោ នៅ​សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

​ទោះ​យ៉ាងណា ​​សម្រាប់​ប្រតិភូ​កីឡា​មួយ​ចំនួន និង​អ្នកគាំទ្រ​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ជា​ច្រើន​ទៀត​ ​​​នឹង​ស្នាក់​នៅ​តាមសណ្ឋាគារ​​​នានា ​នៅក្នុង​ក្រុង​ផង​ដែរ។ ជាមួយ​គ្នា​នេះ សណ្ឋាគារ​លំដាប់​ប្រណិត​​​របស់​អ្នកឧកញ៉ា ៦​រូប ក៏​បាន​ត្រៀម​​​ខ្លួន​រួច​រាល់​ហើយ​ដែរ ក្នុង​ការ​ទទួល​ភ្ញៀវ​អន្តរជាតិ ​​ដែល​មក​ទស្សនា​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣​នេះ ដែល​ក្នុង​មាន​ដូច​ខាង​ក្រោម៖​​​​

១. សណ្ឋាគារ Rosewood Phnom Penh ៖ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ

២. សណ្ឋាគារ Fairfield by Marriott Phnom Penh និងសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ ៖ អ្នកឧកញ៉ា លាង ឃុន

៣. សណ្ឋាគារ Garden City និងសណ្ឋាគារ ភ្នំពេញ ៖ អ្នកឧកញ៉ា លី យ៉ុងផាត់

៤. សណ្ឋាគារ សុខា ភ្នំពេញ ៖ អ្នកឧកញ៉ា សុខ គង់

៥. សណ្ឋាគារ កាំបូឌីយ៉ាណា ៖ អ្នកឧកញ៉ា គិត ម៉េង

៦. សណ្ឋាគារ​ SUN & MOON, Riverside ៖ អ្នកឧកញ៉ា ជា រតនា

សូម​ជម្រាប​ជូន​ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែល​កម្ពុជា​រង់ចាំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អស់​រយៈពេល ៦៤​ឆ្នាំ នឹង​ចាប់ផ្តើម​ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ខណៈដែល​ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹង​ចាប់ផ្តើម​ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ចំណែក​ឯ​វិញ្ញាសារ​កីឡា​បាល់ទាត់​បុរស ​​នឹង​ចាប់​ផ្តើម​ការ​ប្រកួត​ ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២៣​ ចុង​សប្តាហ៍​នេះ​តទៅ នៅ​ពហុកីឡដ្ឋាន​អូឡាំពិក៕