សិប្បកម្មឧកញ៉ាម្នាក់នៅខេត្តកំពត ក្រសួងប្រកាសផ្លូវការទទួលស្គាល់ម៉ាកសម្គាល់ភូមិសាស្ត្រ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ទឹកត្រីង៉ូវហេងកំពត របស់ឧកញ៉ា ចាន់ ស៊ីថា ត្រូវបានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខា និងប្រថាប់ត្រានៃក្រសួងពាណិជ្ជកម្ម ដើម្បីជាសក្ខីភាពទទួលម៉ាកសញ្ញាសម្គាល់ភូមិសាស្រ្ត ទឹកត្រីកំពត-កែប កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃ ២៦ខែមេសា ម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន ទឹកត្រីង៉ូវហេងកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋជួយគាំទ្រនិងផ្តល់តម្លៃលើកទឹកចិត្តដល់ផលិតផលសម្គាល់ភូមិសាស្រ្តទាំងអស់គ្នា។ ក្រុមហ៊ុនបានគូសបញ្ជាក់ថា នេះជាការលើកទឹកចិត្ត និងជំរុញអោយពិភពលោកបានស្គាល់ពីផលិតផលខ្មែរយើងកាន់តែច្រើន។

ឧកញ៉ា ចាន់ ស៊ីថា បានប្រឡូកក្នុង​វិស័យ​កែច្នៃ​ចំណី​អាហារ​ក្នុង​ស្រុក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ដែល​លោក​បាន​បង្កើត​ក្រុមហ៊ុន​ជាផ្លូវការ ​​កាល​ឆ្នាំ២០០៧។ ក្រុមហ៊ុន ​​អ៊ីឆេ ង៉ូវហេង ហ្វូដ​ ប្រូដាក់សិន ​​​​ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពត ​​កំពុង​ផលិត​នូវ​ផលិត​ផល​មួយ​ចំនួន​ដូចជា ទឹកត្រីធម្មជាតិ ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង ម្រេច និងអំបិល ផងដែរ។

រយៈពេលជាង ២៨ឆ្នាំមកនេះ ក្រុមហ៊ុនទឹកត្រីង៉ូវហេងកំពត ទទួលបានស្តង់ដារជាតិមុនគេក្នុងខេត្តកំពត នាឆ្នាំ២០០៣, បានទទួលគម្រោងអភិវឌ្ឍន៍ TDF ក្នុងឆ្នាំ២០០៩, ទទួលបានមេដាយក្នុងការប្រកួតប្រជែងកែច្នៃកសិកម្ម និងបានបង្កើតផ្សារង៉ូវហេងកំពតក្នុងឆ្នាំ២០១៧, ទទួលបានពានចំនួន៥ ពីក្រសួងរ៉ែនិងថាមពល និងទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ HCCAP នៅឆ្នាំ២០១៨ និងទទួលបានស្តង់ដារហាឡាលកម្ពុជាពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មថែមទៀត៕