អ្នកឧកញ៉ា សួន វីរៈតារា ទទួលការបំពាក់គ្រឿងឥស្សរិយយស “មេដាយជាតូបការ” ពីឯកឧត្តម នាយឧត្ដមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត 

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា សួន វីរៈតារា អគ្គនាយកបុរី អាម៉ូរី ទទួលបានការផ្ដល់កិត្តិយសដ៏ខ្ពស់ខ្ពស់ បំពាក់គ្រឿងឥស្សរិយយស  “មេដាយជាតូបការ” ដោយផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបិទ និងបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាល និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបដិសណ្ឋារកិច្ច និងបណ្ណាល័យនៃសាកលវិទ្យាល័យការពារជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្ដល់គ្រឿងឥស្សរិយយសជូនចំពោះ អ្នកឧកញ៉ា សួន វីរៈតារា នាពេលនេះ គឺដើម្បីឆ្លើយតបនឹងគុណបំណាច់របស់ លោកឧកញ៉ា ដែលជារឿយៗ តែងតែលះបង់ទាំងពេលវេលា និងធនធានថវិកា ជួយក្នុងសកម្មភាពសប្បុរធម៌នានាជូនជាតិ ប្រជាជន និងរាជរដ្ឋាភិបាល។

មេដាយជាតូបការ គឺជាប្រភេទមេដាយថ្នាក់ជាតិ ខ្ពស់បំផុត ឬហៅថា “ប្រភេទមាតុប្រទេស”​ ដែលត្រូវបានព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហរទ័យប្រោសព្រះរាជទាន ដល់មន្ត្រី ឬឥស្សរៈជនឆ្នើមៗ ដែលបានលះបង់គ្រប់បែបយ៉ាង ចូលរួមអភិវឌ្ឍន៍ជាតិ មាតុភូមិ តបតាមសេចក្ដីក្រាបបង្គំទូលថ្វាយដោយផ្ទាល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕