មហាសេដ្ឋីម្នាក់អះអាងថា បើខ្លួនក្លាយជាប្រធានាធិបតី ចិនគ្មានថ្ងៃវាយប្រហារតៃវ៉ាន់ឡើយ

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Foxconn និងជាមហាសេដ្ឋីតៃវ៉ាន់ Terry Gou បាននិយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ចិននឹងមិនវាយប្រហារលើដីកោះមួយនេះឡើយ បើសិនជាលោកជាប់ឆ្នោតជា​ប្រធានាធិបតី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ភាពតានតឹងរវាង​ប្រទេសចិន និងតៃវ៉ាន់​កាន់តែ​យ៉ាប់យ៉ឹន ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់​ខិតកាន់តែកៀក ពោលគឺ​ខែមករា​ខាងមុខ។

“បើតាមការយល់ឃើញរបស់ខ្ញុំ ពួកគេមិនចង់បានសង្គ្រាមទេ ប៉ុន្តែវានឹងផ្ទុះសង្គ្រាម បើសិនជា​ចង់បាន​ឯករាជ្យភាព ដ្បិតពួកគេគិតថា តៃវ៉ាន់ជាផ្នែកមួយរបស់ពួកគេ”។ នេះបើតាមសម្ដី​មហាសេដ្ឋី​ម្នាក់នេះ​បាននិយាយ។

គួររំលឹកដែរថា បុរសដែលមានទ្រព្យសម្បត្តិ​ប្រមាណ ៧,៣ពាន់លានដុល្លារ កំពុងព្យាយាម​ឈរឈ្មោះ​ជាបេក្ខភាព​ប្រធានាធិបតី​ សម្រាប់ការបោះឆ្នោតខាងមុខ តំណាងឲ្យបក្សប្រឆាំង Kuomingtang ហៅកាត់​ KMT ដែលកន្លងមកធ្លាប់មានទំនាក់ទំនងស្អិតល្មួតជាមួយចិនដីគោក៕