អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នឹងចូលរួមពិធីដង្ហែព្រះអគ្គិជ័យកីឡាដោយផ្ទាល់ នាថ្ងៃទី២៩ មេសា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ​​នឹង​អញ្ជើញ​ចូល​រួម​នៅក្នុងពិធីដង្ហែ​ព្រះអគ្គិជ័យ​កីឡា​​ដោយ​ផ្ទាល់​ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៣ ដើម្បីអបអរដំណើរឆ្ពោះទៅការបើកព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាផ្លូវការនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​ វឌ្ឍនៈ ប្រ៊ូវើរី (Vattanac Brewery) ​​​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានមោទនភាព​ក្នុងការចូលរួមពិធីដង្ហែព្រះអគ្គិជ័យកីឡានៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៣ ដើម្បីអបអរដំណើរ​ឆ្ពោះទៅការ​បើក​ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាផ្លូវការនៅកម្ពុជា។ នៅក្នុងពិធី​ដង្ហែ​​ព្រះអគ្គិជ័យកីឡានេះ ក៏បានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រួមទាំងតារាចម្រៀង សិល្បៈករ សិល្បៈការិនី ជាច្រើនរូបផងដែរ។ សូម​ចូលរួមឱ្យ​បានច្រើនកុះករ ដើម្បីលើកស្ទួយកិត្យានុភាពកីឡាកម្ពុជានៅលើឆាកអន្តរជាតិ និងអបអរសាទរ​កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាប្រវត្តិសាស្រ្តដ៏អស្ចារ្យនេះ។

សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន​ វឌ្ឍនៈ ប្រ៊ូវើរី របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង ក្លាយជាម្ចាស់​ឧបត្ថម្ភ​ធំផ្លូវការ សម្រាប់ស្រាបៀរ និងភេសជ្ជៈក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង​ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ លើស​ពី​នេះ កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣កន្លង​ទៅ​ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី និង​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏​បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ក្នុងភាពជាដៃគូឧបត្ថម្ភធំផ្លូវការ​របស់​ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា រយៈពេល ៣ឆ្នាំជាប់គ្នា ចាប់ពី​ឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៦​ ផងដែរ៕