UN៖ វិបត្តិកង្វះចំណីអាហារនៅអាហ្វ្រិក កំពុងបង្កការបារម្ភជាខ្លាំងសម្រាប់ពិភពលោក

អន្តរជាតិ

អត្រាអ្នកស្លាប់ដោយសារកង្វះចំណីអាហារនៅអាហ្វ្រិក កំពុងមានការកើនឡើងខ្លាំង ដ្បិតគ្រោះ​រាំងស្ងួតក៏​មានសភាព​យ៉ាប់យ៉ឺន ដោយសារ​បម្រែបម្រួលអាកាសធាតុ និងកត្តាមួយចំនួន។ នេះបើតាម​របាយការណ៍​ចេញផ្សាយដោយ​អង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាល​ជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ទ្វីបអាហ្វ្រិកកំពុងជួបប្រទះនឹងវិបត្តិកង្វះចំណី​អាហារ​ធ្ងន់ធ្ងរ ដ្បិតនៅប្រទេស Ethiopia, កេនយ៉ា និងសូម៉ាលី មានអត្រាអ្នកស្លាប់ដោយសារ​ភាពអត់ឃ្លាន រៀងរាល់ ៣៦វិនាទីម្ដង។ នេះបើតាមរបាយការណ៍ពី UNICEF, NGOs Care និង Oxfam បានប្រាប់សន្និសិទសារព័ត៌មាន។

ដោយឡែក UN ក៏បានទម្លាយថា នៅភាគខាងកើតបំផុតនៃតំបន់អាហ្វ្រិក មានភ្លៀងធ្លាក់ ៥រដូវកាលជាប់ៗគ្នា ប៉ុន្តែវាតិចខ្លាំង និងបានសម្លាប់សត្វគោរាប់លានក្បាល និងបំផ្លាញការប្រមូលផលដំណាំ។

បញ្ហាមួយនេះក៏បានធ្វើឲ្យមនុស្សប្រមាណ ២២លាននាក់ ជួបប្រទះនឹងបញ្ហាភាពអត់ឃ្លាន​នៅប្រទេស Ethiopia, កេនយ៉ា និងសូម៉ាលី ខណៈសូម៉ាលីបច្ចុប្បន្នកំពុងប្រឈម នឹងការបះបោរ​ពីប្រជាជន​ឥស្លាម​ផង៕