ទ្រព្យសម្បត្តិមេធំ Facebook កើនមួយថ្ងៃ ១០ពាន់លានដុល្លារ

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Mark Zuckerberg មានការកើនឡើងខ្ពស់​រហូតដល់ ១០ពាន់លាន​ដុល្លារ ដែលជាចំនួនខ្ពស់បំផុតលើកទី ៣ បន្ទាប់ពីប្រាក់ចំណូលត្រីមាសទីមួយ​របស់ Meta Platforms Inc ទទួលបានច្រើនលើសការរំពឹងទុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី​ The Star បានបង្ហាញថា តម្លៃហ៊ុនរបស់ Meta កើនឡើងប្រហែល ១៤% ក្រោយទម្លាយទិន្នន័យប្រាក់ចំណូលត្រីមាសរបស់ខ្លួន ស្របពេលការកើនឡើងនោះ បាន​ធ្វើឲ្យទ្រព្យសម្បត្តិ​សរុប​របស់​មេធំ Facebook កើនដល់ ៨៧,៣ពាន់លានដុល្លារ​ផងដែរ។​

ដោយឡែក Bloomberg Billionaires Index ក៏បានបញ្ជាក់ដែរថា ទំហំទឹកប្រាក់នេះកើនឡើងខ្ពស់​បំផុត សម្រាប់​រយៈពេលជាងមួយឆ្នាំចុងក្រោយ ខណៈបច្ចុប្បន្ន Mark Zuckerberg កំពុងឈរនៅ​លេខរៀងទី ១២ នៃបញ្ជីមហាសេដ្ឋីមានបំផុត​លើលោក។

សូមជម្រាបដែរថា Mark ធ្លាប់កើបលុយបានប្រហែល ១០ពាន់លានដុល្លារ ៣លើក ដោយលើកទីមួយកាលពីឆ្នាំទៅ ១១ពាន់លានដុល្លារ ខណៈលើកទី ២ កាលពីថ្ងៃទី ០២ កុម្ភៈ ប្រមាណ ១២,៥ពាន់លានដុល្លារ និងលើកចុងក្រោយនេះគឺថ្ងៃទី ២៧ មេសា ប្រមាណ ១០ពាន់លានដុល្លារ៕