ត​ម្លៃផ្ទះឯកជននៅសិង្ហបុរី កើនឡើងជាង ៣% នៅត្រីមាសទី ១ ចំពេលមានតម្រូវការខ្លាំង

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឱ្យដឹងនៅថ្ងៃសុក្រនេះថា តម្លៃផ្ទះឯកជននៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងខ្លាំង នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នេះ បន្ទាប់ពីបានមើលឃើញពីការកើនឡើងតម្រូវការយ៉ាងខ្លាំង សម្រាប់រយ:ពេលជាច្រើនខែកន្លងមកនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងទៀតថា សន្ទស្សន៍តម្លៃ​លំនៅឋាន​ឯកជនរបស់សិង្ហបុរី បានកើនឡើងដល់ ៣,៣% នៅក្នុងត្រីមាសទីមួយ ឆ្នាំនេះ ពោលគឺខ្ពស់ជាងការប៉ាន់ស្មានពីមុន ៣,២% និងខ្ពស់ជាង ការកើនឡើង ០,៤% នៅក្នុងត្រីមាសមុន ។

មិនតែប៉ុណ្ណោះ សម្រាប់ការជួលលំនៅឋានឯកជនរបស់សិង្ហបុរី ក៏ត្រូវបានគេមើលឃើញថាមានការកើនឡើងដល់ ៧,២% ផងដែរ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នេះ ​ដែលជាកម្រិតកើនឡើងមធ្យមមួយ ធៀបទៅនឹងការកើនឡើង ៧,៤% កាលពីត្រីមាសមុន ។

ជម្រាបជូនផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលសិង្ហបុរី បានធ្វើការដំឡើងពន្ធ ទៅលើការទិញអចលនទ្រព្យឯកជន ដែលនេះគឺជាកើនឡើងខ្លាំងបំផុតមួយ ក្នុងចំណោមវិធានការត្រជាក់ ដែលរដ្ឋាភិបាលប្រទេសនេះ បានធ្វើការប្រកាស រួមទាំងការបង្កើនពន្ធទ្វេដង សម្រាប់ជនបរទេស ដល់ទៅ ៦០% ផងដែរ ៕