នាវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ មេសា ស្អែកនេះ អតិថិជននិងសាធារណជន អាចមានឱកាសចូលរួមដំណើរទស្សនកិច្ច និងប្រកបអាជីវកម្មជាមួយគម្រោង បុរី វិមានសំណាង ដោយឥតគិតថ្លៃ នៅការិយាល័យលក់របស់គម្រោង បុរី វិមានសំណាង ផ្ទាល់ ដែលមានទីតាំងស្ថិតលើមហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែក ព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងឱកាសដំណើរទស្សនកិច្ចនេះ បងប្អូនក៏អាចជួបផ្ទាល់ជាមួយវាគ្មិនកិត្តិយសចំនួន៤រូប រួមមាន៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី វិមានសំណាង, Mr. Victor LA នាយកទីផ្សារនិងបណ្តុះបណ្តាល បុរី វិមានសំណាង, លោក ព្រឿង សុភាព ប្រធានគ្រប់គ្រងទូទៅ Phillip Trustee និងអ្នកស្រី ណាំ ម៉ារី ប្រធានផ្នែកលក់ បុរី វិមានសំណាង ក្នុងការពិភាក្សាពីបច្ចុប្បន្នភាព និងអនាគតនៃវិស័យអចលនទ្រព្យ។
លើសពីនេះ បងប្អូនក៏មានឱកាសក្នុងការទស្សនាគម្រោង និងក្លាយជាដៃគូមុខជំនួញជាមួយនឹង បុរី វិមានសំណាង ព្រមទាំងអាចយល់ដឹងអំពីវិធីសាស្ត្រទិញលក់ សម្រាប់វិនិយោគិនបរទេស តាមរយៈប្រព័ន្ធប្រតិបត្តិការ ហ្វីលីពត្រាសធី ផងដែរ៕