ឆ្នាំ២០២៣នេះ ក្រុមហ៊ុន សាមសុង ទើបប្រកាសចេញលក់ទូរទស្សន៍ស៊េរីថ្មី Neo QLED 8K យ៉ាងទំនើបលក់ជូនអតិថិជន។
កំពូលទូរទស្សន៍វៃឆ្លាតជំនាន់ថ្មី Neo QLED 8K ជាមួយរូបរាងដ៏ប្រណីត កម្រិតគុណភាពពន្លឺ និងពណ៌ចេញពីអេក្រង់ដូចពណ៌ធម្មជាតិពិតៗ អមដោយប្រព័ន្ធនៃការបញ្ចេញសម្លេងដ៏ល្អឥតខ្ចោះ និងការច្របាច់បញ្ចូលនូវមុខងារដ៏សម្បូរបែបនៃបច្ចេកវិទ្យាដ៏ទំនើបៗចុងក្រោយ ត្រូវបានក្រុមហ៊ុន សាមសុង បំពាក់លើទូរទស្សន៍ស៊េរីថ្មី Neo QLED 8K។
មិនថាលោកអ្នក ជាវ ដាក់ក្នុងផ្ទះ នៅតាមការិយាល័យធ្វើការ ឬតាមហាងអាជីវកម្ម និងកន្លែងផ្សេងៗទៀតនោះ ទេ ទូរទស្សន៍ Neo QLED 8K នឹងមិនធ្វើឱ្យខកបំណងឡើយ។
ហេតុអ្វី បានជាមានទូរទស្សន៍ដាក់នៅផ្ទះ ជាជម្រើសដ៏ល្អបំផុត ដែលគួរគិតគូរពីឥឡូវ?
+ កម្រិតរូបភាពចេញពីកញ្ចក់ទូរទស្សន៍ Neo QLED 8K មានគុណភាពច្បាស់ល្អឥតខ្ចោះ។ នេះក៏ដោយសារមុខងារ ទូរទស្សន៍ដ៏ឆ្លាតវៃនេះ បំពាក់នូវមុខងារ Quantum mini LED ដែលជាមុខងារនៃការបញ្ចេញកម្រិតពណ៌ និងពន្លឺច្បាស់លម្អិតឥតខ្ចោះដូចពិតៗ។ មួយវិញទៀត គឺការផ្ដល់នូវជម្រើសនៃកម្រិតរូបភាព Neo QLED 4K ឬ 8K ដែលភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា AI upscaling អាចធ្វើឱ្យកម្រិតរូបភាពឡើងដល់ 8K យ៉ាងពេញលេញ អាចទស្សនាយ៉ាងត្រជាក់ភ្នែកដូចកំពុងអង្គុយមើលព្រឹត្តិការណ៏ផ្ទាល់អ៊ុឺចឹង។
+ ការរចនាម៉ូតបែប Infinity one design and Infinity screen ដែលជាការរចនាអេក្រង់ដ៏ប្រណិត ជាមួយរូបរាងស្ដើងស្អាតបំផុត។ Infinity screen គឺជាការរចនាអេក្រង់ស្អាតបំផុតស្ទើរតែគ្មានស្នាមគែម ដែលមានតែលើអេក្រង់ Neo QLED 8K តែមួយគត់។
+ មុខងារពិសេសៗនៃការបញ្ចេញសំលេង ដែលភាពលេចធ្លោនេះ រួមមាន ប្រព័ន្ធសំឡេង Doby Atmos ដែលជា ប្រព័ន្ធបញ្ចេញសម្លេងកាន់តែដូចពិតៗ។ ក្រៅពីនេះ មុខងារនៃប្រព័ន្ធសំឡេងរបស់ទូរទស្សន៍ Neo QLED 8K ក៏មានបំពាក់មកជាមួយ នូវប្រព័ន្ធ OTS Pro ធ្វើឱ្យសម្លេងតួអង្គក្នុងកញ្ចក់ទូរទស្សន៍មានសម្លេងកាន់តែដូចពិតៗ។ មុខងារ Adaptive sound pro ជាបច្ចេកវិទ្យា AI ធ្វើឱ្យការចាប់យក និងវិភាគសម្លេងរបស់ឈុតឆាក, ទីតាំង ស្របតាមសកម្មភាពជាក់ស្ដែងក្នុងកម្រិតសម្លេងយ៉ាងលម្អិតបំផុត។ ចំណុចពិសេសមួយទៀតនោះ គឺមុខងារ Q-symphony ដែលជាប្រព័ន្ធជំនួយសម្លេង ធ្វើឱ្យការបញ្ចេញសម្លេងកាន់តែមានភាពល្អឥតខ្ចោះ។
ក្រៅពីមុខងារចម្បងៗ ៣នេះ ទូរទស្សន៍ Neo QLED 8K ក៏នៅមានមុខងារ បច្ចេកវិទ្យា និងប្រណីតភាពជាច្រើនផ្សេងទៀតភ្ជាប់មកជាមួយផងដែរ៕