ឧកញ៉ា យឹម តាស្រង់ ចាប់ផ្តើមជំរុញកូនៗឱ្យរៀនភ្លេងតាំងពីតូច សង្ឃឹមអាចក្លាយជាអ្នកចម្រៀងល្បី នាពេលអនាគត

ជុំវិញ​ឧកញ៉ា

ឧកញ៉ា យឹម តាស្រង់ ​​នាយកប្រតិបត្តិក្រុមហ៊ុន EEw9 និង​ជា​អ្នកនិពន្ធ​ឆ្នើម​មួយ​រូប​នៅ​កម្ពុជា ​កំពុង​ជួយ​ជំរុញ​កូនៗ​របស់​លោក ឱ្យ​ខិតខំ​រៀន​ភ្លេង​តាំង​ពី​តូច​ទៅ ដើម្បី​ជា​គ្រឹះ​មួយ​​ឈាន​ទៅ​ចាប់​អាជីព​ជា​អ្នកចម្រៀង ​នា​ពេល​អនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បាន​​​បញ្ជាក់​ជា​សារ​លើ​បណ្តាញ​សង្គម​ ​​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ យ៉ាង​ដូច្នេះ​ថា៖ “កូនត្រូវរៀនទទួល​យកការងារ ហើយរៀនសូត្របទពិសោធន៍ចាប់ពីក្មេងទៅ កុំចាំដល់វ័យធំ។ ទីនេះមានពុកម្នាក់ ​ដែលកំពុងជំរុញ និងចាំលើកទឹកចិត្តកូនជានិច្ច”។

ជាមួយ​គ្នា​នេះ នៅ​ក្នុង​វីដេអូ​ឃ្លីប​ លោកឧកញ៉ា យឹម តាស្រង់ ​​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា គោលបំណងរបស់​លោក​ ដែល​បានឱ្យកូន​ខំរៀនភ្លេងរាប់ខែមកនេះ គឺ​ដើម្បី​ឱ្យ​​កូន​ក្លាយ​ជា​អ្នកចម្រៀង​ដ៏​ល្អ ព្រោះ​កាលណា​​ពួកគេ​​ដឹង​ភ្លេង​កាន់​តែ​ច្រើន នោះ​ការ​​ច្រៀង​នឹង​​កាន់​តែ​ពិរោះ ដែល​នោះ​គេហៅ​ថា គ្រឹះ។ លោក​ឧកញ៉ា បាន​បន្ថែម​ថា ធ្វើ​ជា​អ្នកចម្រៀង ដែល​យល់ដឹង​ពី​ភ្លេង​ខ្លះ ​​វា​ជា​គ្រឹះ​មួយ​ដែល​​​ស្រួលដើរ ស្រួល​មាន​ផ្លូវ។

“ពុកជួល​តាំង​ពី​អ្នកភ្លេង​មួយ​ឱ្យ​​ប្រចាំ រៀប​ចំ​តាំង​ពី​ស្ទូឌីយ៉ូ​មួយ សម្រាប់​តេស្ត​អ្វី​គ្រប់​សព្វ។ ហេតុអ្វី​បាន​ជា​ពុក​ចាំបាច់​ចំណាយ​ធ្វើ​អ្វី​ដល់​ថ្នាក់​ហ្នឹង? គឺ​ដើម្បី​តែ​កូន​ហ្នឹង​ហើយ។ ថ្ងៃក្រោយ​ កូន​ក្លាយ​ជា​អ្នកចម្រៀង​ម្នាក់​ដែលខិតខំ​ឱ្យ​អស់​លទ្ធភាព​ ទោះ​បី​​ជា​ល្បី ឬ​មិន​បាន​ល្បី ក៏​អស់​ចិត្ត​ខ្លួន​ឯង​ដែរ”។ ឧកញ៉ា យឹម តាស្រង់ បាន​លើក​ឡើង​បន្ថែម​ក្នុង​វីដេអូ​ឃ្លីប។

សូម​ទស្សនាវីដេអូខាងក្រោម៖