ប្រាក់ចំណូលក្រុមហ៊ុន FORD កើនឡើង ២០% នៅក្នុងត្រីមាសទីមួយ

អន្តរជាតិ

ក្រុមហ៊ុន​ Ford Motor Co បានប្រកាសពីប្រាក់ចំណូលប្រចាំត្រីមាសទីមួយ មានការកើនឡើង​រហូតដល់ ២០% ក្រោយរថយន្ត​ប្រភេទ Pick-up និង SUV មានតម្រូវការខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Yahoo បានបង្ហាញថា ​ប្រាក់ចំណូលត្រីមាសទីមួយនាឆ្នាំ ២០២៣ នេះ របស់ក្រុមហ៊ុន Ford ទទួលបាន ៤១,៥ពាន់លានដុល្លារ ខណៈកាលពីឆ្នាំទៅពួកគេ​ទទួលបាន​ត្រឹម ៣៤,៥ពាន់លានដុល្លារប៉ុណ្ណោះ។

នេះក៏បណ្ដាលមកពីតម្រូវការ​រថយន្ត SUV និង Pick Up ដែលទទួល​បាន​ការ​ពេញនិយម​ខ្លាំង​ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេល​ក្រុមហ៊ុន​ផលិត​ក៏​ព្យាយាម​បន្ថែម​មុខងារ​ទំនើបៗ និងផ្ដល់​ផាសុកភាព​ដល់​អ្នកប្រើប្រាស់​ឲ្យកាន់តែ​ងាយស្រួល​ជាងមុន។

បន្ថែមពីនោះ កំណើនអ្នកប្រើប្រាស់រថយន្តថ្មីក៏កើនច្រើន ដ្បិត​ក្រុមហ៊ុន​បាន​ដាក់ចេញ​នូវ​វិធានការ​សម្រួល​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​អតិថិជន ដូចជាការ​បង់រំលោះឥតការប្រាក់ និង​ការធានា​ជួសជុល​រយៈពេលយូរ ដែលមានភាពងាយស្រួលជាងការ​ទិញ​រថយន្តមួយទឹក៕