ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់ពាណិជ្ជករចាស់វស្សា និងកំពុងតែកាន់ដំណែងជាអនុប្រធានសភាពាណិជ្ជកម្មខេត្ត កំពង់ធំ-ព្រះវិហារ លោក តាន់ មុន្នី កាលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥០៣/៨០៩។
ការដែលព្រះមហាក្សត្រ សម្រេចត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់លោក តាន់ មុន្នី ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
លោកឧកញ៉ា តាន់ មុន្នី ត្រូវបានគេស្គាល់ថាកំពុងរកស៊ីចាក់គ្រឹះយ៉ាងរឹងមាំក្នុងទឹកដីខេត្តកំពង់ធំ ហើយជានិច្ចកាលលោកតែងតែបង្ហាញវត្តមានក្នុងការចូលរួមកិច្ចការងារសង្គម សាសនា និងវិស័យសុខាភិបាលជាមួយប្រមុខរាជរដ្ឋាភិបាលជារឿយៗ។ ការណ៍នេះជាហេតុបណ្តាលឲ្យរាជរដ្ឋាភិបាលស្នើសុំផ្តល់គោរមងារឧកញ៉ាដល់លោកដើម្បីជាសេក្ខីភាពក្នុងបុព្វហេតុជួយជាតិមាតុភូមិកម្ពុជា៕