អ៊ុយក្រែន រឹបអូសទ្រព្យសម្បត្តិមហាសេដ្ឋីរុស្ស៊ីម្នាក់ ប្រហែល ២៨០លានដុល្លារ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ សេវាសន្តិសុខអ៊ុយក្រែន ហៅកាត់ SBU បានប្រកាសថា ពួកគេបានរឹបអូសទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​រុស្ស៊ីម្នាក់ ប្រហែល ២៨០លានដុល្លារ។ នេះបើតាមការ​ចុះផ្សាយពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបន្ថែមថា មហាសេដ្ឋីដែលត្រូវបាន​អ៊ុយក្រែន​រឹបអូសទ្រព្យសម្បត្តិ​មានឈ្មោះថា Vadym Novynskyi ខណៈលោកត្រូវបានរដ្ឋាភិបាលអ៊ុយក្រែន​រឹបអូស​ទ្រព្យសម្បត្តិ​អស់ ២ លើករួចមកហើយ។

ការរឹបអូសលើកដំបូងកើតមានឡើងនៅខែធ្នូឆ្នាំទៅ ខណៈការរឹបអូសចុងក្រោយធ្វើឡើងនៅក្នុងខែមេសា ដោយអ៊ុយក្រែនរឹបអូសបានទ្រព្យសម្បត្តិ​ប្រហែល ៩៦លានដុល្លារ ប៉ុន្តែអ្នកនាំពាក្យ​របស់​មហាសេដ្ឋី​រូបនេះ​សុំ​មិនបញ្ចេញ​មតិ​ទាក់ទង​នឹង​បញ្ហា​មួយនេះ ដោយគ្រាន់តែនិយាយថា ទ្រព្យសម្បត្តិទាំងនោះ​មិនមែនជា​របស់​លោក Novynskyi ឡើយ។​

បើទោះជា​កំពុង​រងការ​ចោទប្រកាន់ពី​អ៊ុយក្រែនថាបានជួយ​ដល់​រុស្ស៊ី​ក្ដី ប៉ុន្តែមហាសេដ្ឋី​ម្នាក់នេះ​ធ្លាប់បាន​ប្រកាសក្ដែងៗថា រូបលោកបាន​កាត់ផ្ដាច់ទំនាក់ទំនងជាមួយរុស្ស៊ី ហើយលោកក៏ជា​ជន​រងគ្រោះម្នាក់​នៅក្នុង​ល្បែងនយោបាយ​របស់​រុស្ស៊ីផងដែរ៕