រុស្ស៊ី នឹងបើកកិច្ចចរចាជាមួយជាមួយអ៊ុយក្រែន ជុំវិញកិច្ចព្រមព្រៀងសមុទ្រខ្មៅ

អន្តរជាតិ

កិច្ចចរចារវាងរុស្ស៊ី តួកគី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ ជុំវិញកិច្ចព្រមព្រៀងនាំចេញ​គ្រាប់​ធម្មជាតិ​តាម​ច្រកសមុទ្រខ្មៅ នឹងធ្វើឡើងនៅថ្ងៃទី ០៥ ឧសភានេះ ខណៈពួកគេនឹង​ជជែកគ្នា​ពី​ការ​អនុញ្ញាតិ​ ចំពោះការ​នាំចេញ​គ្រាប់ធញ្ញជាតិ​អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា តួកគីដើរតួជាអ្នកសម្របសម្រួល ចំពោះការ​បន្ត​កិច្ចព្រមព្រៀង​ដែលនឹង​ត្រូវផុត​សុពលភាពនៅថ្ងៃទី ១៨ ឧសភា នៅក្នុងកិច្ចពិភាក្សាដែលគ្រោង​ធ្វើនាថ្ងៃនេះ ដ្បិត​កាលពីឆ្នាំទៅ​តួកគី និង UN ក៏ធ្លាប់រ៉ាប់រងតួនាទីមួយនេះផងដែរ។

គួររំលឹកដែរថា កន្លងមករុស្ស៊ីធ្លាប់បាន​ទាមទារ​តម្រូវការមួយចំនួន បើសិនជា​ចង់​បន្ត​កិច្ចព្រមព្រៀង​សមុទ្រខ្មៅ ប៉ុន្តែមកទល់ពេលនេះ​សំណើ​របស់​រុស្ស៊ី​នៅ​មិនទាន់​ទទួល​បាន​ការ​អនុម័ត ដែលធ្វើ​ឲ្យ​អ៊ុយក្រែន​អាច​នឹង​ជួប​ផលវិបាក​កាន់តែខ្លាំង ដ្បិត​ច្រកនាំចេញ​ទំនិញ​តាម​សមុទ្រខ្មៅ គឺជាមធ្យោបាយ​ដ៏​ធំ​មួយ​របស់​អ៊ុយក្រែន ក្នុងការ​ទទួលបាន​ចំណូល​គ្រាន់​ទប់ទល់​នឹង​ការ​ចំណាយ​ សម្រាប់ការធ្វើសង្គ្រាម​ជាមួយ​រុស្ស៊ី៕