ការនាំចេញរបស់អូស្រ្តាលី ទៅកាន់ប្រទេសចិន ទទួលបានកំណើនខ្ពស់​សារ​ជាថ្មី​

អន្តរជាតិ

ការនាំចេញរបស់អូស្រា្តលី ទៅកាន់ប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់សារជាថ្មី គិតនៅក្នុងខែមីនាកន្លងទៅ ខណ:ការកើនឡើងនេះ ត្រូវបានជំរុញខ្លាំងដោយការនាំចេញដែក និងធ្យូងថ្ម បន្ទាប់ពីមានការពង្រឹងទៅលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា ការនាំចេញទំនិញរបស់អូស្រ្តាលី ទៅកាន់ចិន បានកើនឡើងដល់ ១៩ពាន់លានដុល្លារអូស្រ្តាលី (១២,៧ពាន់លានដុល្លារ) ក្នុងខែមីនា ពោលគឺបានកើនឡើង ៣១% បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំ ២០២២ ។

លើសពីនេះ យោងតាមទិន្នន័យពីការិយាល័យស្ថិតិអូស្រ្តាលី បានបង្ហាញថា បរិមាណនៃការនាំចេញដែក និងរ៉ែដែក ទៅកាន់ប្រទេសចិន បានកើនឡើង ២៤% ស្របពេលការនាំចេញធ្យូងថ្មវិញ បានកើនឡើងរហូតដល់ ១២៥% ។

ជម្រាបជូនផងដែរថា បន្ទាប់ពីមានកិច្ចប្រជុំរវាងមេដឹកនាំរវាងប្រទេសទាំងពីរ ចិន និងអូស្រ្តាលី បានព្រមព្រៀងគ្នាកាលពីខែមុន ដើម្បីដោះស្រាយរាល់បញ្ហាផ្សេងៗទាក់ទងទៅនឹងពាណិជ្ជកម្ម រួមទាំងការអនុគ្រោះទៅលើពន្ធនាំចូលអង្កររបស់ចិន ក្នុងរយ:ពេល ៣ ខែផងដែរ ៕