Apple ចាប់ផ្ដើមពង្រីកទីផ្សារកាន់តែធំ ចាប់ផ្ដើមពីប្រទេសឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុន Apple Inc បានចាប់ផ្ដើម​ពង្រីកទីផ្សារ​ទូរស័ព្ទឆ្លាតវៃ​របស់ខ្លួនកាន់តែខ្លាំង ដោយចាប់​ផ្ដើម​ពី​ប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបន្ថែមថា ប្រទេសឥណ្ឌាអាចនឹងក្លាយជា​ទីផ្សារ​ចំបង​របស់ Apple ដ្បិត​ថ្មីៗនេះ​ក្រុមហ៊ុន​បាន​បើក​សាខា​ចំនួន ២ នៅទីក្រុង Mumbai និង New Delhi ហើយបើទោះជា Apple មិន​បញ្ចេញ​ទិន្នន័យ​ប្រាក់ចំណេញនៅទីនោះ ប៉ុន្តែ​នាយកប្រតិបត្តិ Tim Cook អះអាងថា ក្រុមហ៊ុន​ទទួល​ប្រាក់ចំណេញ​ច្រើន​ពី​ឥណ្ឌា។

គួររំលឹកដែរថា Apple គឺជាក្រុមហ៊ុន​ទទួលប្រាក់ចំណេញច្រើន​បំផុត​ទី ២ នៅឥណ្ឌា​សម្រាប់ឆ្នាំ ២០២២ ចាញ់តែក្រុមហ៊ុន Samsung មួយគត់ ពោលក្រុមហ៊ុនយក្សកូរ៉េខាងត្បូង ក្ដោបក្ដាប់​ទីផ្សារ​ស្មាតហ្វូននៅឥណ្ឌា ១៨%។

បន្ថែមពីនោះ លោក Cook បានសង្កត់ធ្ងន់ថា លោកបានសម្លឹងឃើញឱកាសជាច្រើន​សម្រាប់ Apple នៅប្រទេសឥណ្ឌា ដ្បិត​ប្រជាជន​នៅទីនោះ​កំពុង​ងាក​ចាប់អារម្មណ៍​ នឹងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ប៉ុន្តែ Apple អាចនឹង​ចាយពេល​យូរ​បន្តិច ទម្រាំ​ក្ដោបក្ដាប់​បាន​ទីផ្សារធំ៕