ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់គោរមងារឧកញ៉ា សុះ កំរ៉ី ជា «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារឧកញ៉ា សុះ កំរ៉ី ជា «អ្នកឧកញ៉ា» ​​​​​​​កាលពី​​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០២៣ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា សុះ កំរ៉ី ជា​ចាងហ្វាង​នៃគណៈដឹកនាំជាន់ខ្ពស់​នៃសាសនាឥស្លាមកម្ពុជា និង​ជា​​ក្រុមការងារ​សេនាធិការ​​របស់​លោក​ឧកញ៉ា​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស។ លោកឧកញ៉ា សុះ កំរ៉ី តែងតែ​ចែក​រំលែក​សារ​អប់រំ គតិបណ្ឌិត​ ជា​​ប្រចាំ​លើ​បណ្តាញ​សង្គម។

ជាក់ស្តែង កាលពី​សប្តាហ៍​មុន លោកឧកញ៉ា ក៏​បាន​ចែក​រំលែក​សារ​អប់រំ​មួយ​ដ៏​មាន​អត្ថន័យ​ផង​ដែរ។ ឧកញ៉ា សុះ កំរ៉ី ​​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ “បងប្អូន! ចូរកុំធ្វើដូចសត្វខ្លា​ដែលឃ្លាន ហើយកុំធ្វើដូចមនុស្សដែលឆ្អែត”។

លោក​ឧកញ៉ា បាន​បញ្ជាក់​ថា​ អ្នកគតិបណ្ឌិតឥស្លាមបានលើកឡើងថា (ពួកសត្វ ពិសេសសត្វខ្លា) នាំគ្រោះថ្នាក់​ខ្លាំង​នៅពេលដែលវាឃ្លាន ប៉ុន្តែមនុស្សវិញនាំគ្រោះថ្នាក់ខ្លាំង នៅពេលឆ្អែត។ នេះ​មានន័យថា សត្វខ្លាកាល​ណា​វាឆ្អែត វាឈប់កាចសាហាវ ប៉ុន្តែមនុស្សវិញ កាលណាក្លាយជាអ្នកមាន មានអំណាច មានឋានៈខ្ពង់ខ្ពស់ មានអ្នក​ខ្លះ កាន់តែកាចសាហាវ៕