ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងភរិយា ឧបត្ថម្ភថវិកាចំនួន ២០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និង​លោកជំទាវ​ឧកញ៉ា គង់ សំណាង អគ្គនាយក បុរី វិមានសំណាង ​​​​នៅ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣​នេះ​ បាន​ចូល​រួម​បរិច្ចាគ​ថវិកា​ចំនួន ២​ពាន់​ដុល្លារ​អាមេរិក ​ជូន​ដល់​កាកបាទក្រហមកម្ពុជា ​ក្នុង​ឱកាស​អបអរសាទរ​ខួប​ទី១៦០ ទិវា​ពិភពលោកកាកបាទក្រហម និង​អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោម​ប្រធានបទ “រួម​គ្នា​ជាមួយ​កាកបាទ​ក្រហមកម្ពុជា ដើម្បី​បរិយាបន្ទសង្គម”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ​ស្ថាបនិក​ បុរី វិមានសំណាង ​និង​ឧត្តម​​ភរិយា​របស់​លោក ​​តែង​តែ​ចូលរួម​បរិច្ចាគ​ថវិកា​ជា​រៀង​រាល់ឆ្នាំ ជាមួយ​កាកបាទក្រហមកម្ពុជា ហើយ​ក៏​តែងតែ​ចូលរួម​បរិច្ចាគ​ថវិកា​ជាមួយ​យុទ្ធនាការ​ផ្សេងៗ​របស់​រាជរដ្ឋាភិបាលកម្ពុជា ព្រម​ទាំង​​​បរិច្ចាគ​សម្រាប់​កិច្ចការ​​សង្គម​ជា​ច្រើន​ទៀត​ផង​ដែរ។

ការចូលរួមបរិច្ចាគ​ថវិកា​ជាមួយ​កាកបាទក្រហមកម្ពុជា របស់​សប្បុរសជន​នានា​​​ នឹង​ធ្វើ​ឱ្យ​សមាគម​ជាតិ​មួយ​នេះ ​​មាន​ធនធាន និង​មាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​បន្ត​បេសកកម្ម​របស់​ខ្លួន​ ក្នុង​សកម្មភាព​មនុស្សធម៌ ដូចជា​​ការ​​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋរងគ្រោះ និង​ងាយរងគ្រោះ ព្រម​ទាំង​ប្រជាពលរដ្ឋ​ ដែល​ជួប​នូវ​គ្រោះ​ធម្មជាតិ​ផ្សេងៗ។

សូម​ជម្រាប​ជូន​ថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវ​ឧកញ៉ា គង់ សំណាង គឺជា​ម្ចាស់​ បុរី វិមានសំណាង ​ដែល​ការិយាល័យ​លក់​របស់គម្រោង បុរី វិមានសំណាង ផ្ទាល់ មានទីតាំងស្ថិតលើមហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែក ព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕​