អត្តពលិកជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តស៊ីហ្គេម បង្ហើប​មហិច្ឆតា​ចង់ឈ្នះបន្ថែម នៅកម្ពុជា

អន្តរជាតិ

ថ្មីៗនេះ កីឡាករផ្នែកអត្តពលកម្ម Eric Cray របស់ហ្វីលីពីន បានបង្ហើបពីមហិច្ឆតារបស់ខ្លួន ក្នុងការចូលរួមដណ្តើមមេដាយមាស នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៦ ជាប់ៗគ្នារបស់ខ្លួន សម្រាប់វិញ្ញាសាររត់ចម្ងាយ ៤០០ម៉ែត្រ ដែលនឹងត្រូវធ្វើឡើង នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ខាងមុខ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា Eric ធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ ២០១៦ នៅក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល ប៉ុន្តែគេបានខកខានការប្រកួតកីឡាលំដាប់ពិភពលោកនេះ ២ លើកចុងក្រោយ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដោយសារតែរបួសអំឡុងពេលប្រកួតវគ្គជម្រុះ ។

ប៉ុន្តែយ៉ាងណាមិញ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ Eric បានបង្ហាញថាគេនឹងបេ្តជ្ញាចិត្តដណ្តើមយកមេដាយមាស ដើម្បីបង្កើតប្រវត្តិសាស្រ្តសម្រាប់ខ្លួនឯង ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូល។

លើសពីនេះ ដោយបាននិយាយប្រាប់ទៅកាន់វេបសាយផ្លូវការរបស់ Olympics នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ កីឡាករជម្រើសជាតិហ្វីលីពីនរូបនេះ បានបង្ហើបថា ៖ ” ខ្ញុំនៅទីនេះ ដើម្បីបន្តដណ្តើមមេដាយ។ នេះជាការប្រកួតស៊ីហ្គេមលើកទី ៦ របស់ខ្ញុំហើយ។​ ខ្ញុំពិតជាចង់បំបែកកំណត់ត្រាណាស់ “​។

Eiric បន្តទៀតថា ៖ “មេដាយជាវត្ថុដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ។ វាពិតជាស្រស់ស្អាតខ្លាំងណាស់។ ទីលានរត់ប្រណាំងពិតជាល្អណាស់ ប៉ុន្តែអាកាសធាតុនៅទីនេះពិតជាក្តៅបន្តិច។ ប៉ុន្តែប្រាកដណាស់គោលដៅធំរបស់ខ្ញុំគឺដើម្បីឈ្នះ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំចង់ឈ្នះមេដាយមាសលើកទី ៦ របស់ខ្ញុំ “។

សូមជម្រាបដែរថា កម្ពុជាដែលជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអត្តពលិកមកពីគ្រប់ប្រទេស នៅក្នុងតំបន់អាស៊ាន ដោយបានផ្តល់ជាកន្លែងស្នាក់នៅ សេវាដឹកជញ្ជូន និងម្ហូបអាហារ ដោយមិនគិតថ្លៃអ្វីទាំងអស់៕