រដ្ឋមន្ត្រីការបរទេសចិន គ្រោងបំពេញទស្សនកិច្ចទៅតំបន់អឺរ៉ុបនាសប្ដាហ៍នេះ

អន្តរជាតិ

កាលពីថ្ងៃទី ០៨ មីនាកន្លងទៅ ​រដ្ឋមន្ត្រីការបរទេសចិន Qin Gang បានបង្ហើបថា គ្រោងនឹង​បំពេញ​ទស្សនកិច្ចទៅកាន់​តំបន់អឺរ៉ុប​នាសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសម្ដីអ្នកនាំពាក្យក្រសួងការបរទេស Wang Wenbin បាន​ឲ្យដឹងថា លោក Qin នឹងចូល​រួមកិច្ចប្រជុំជាមួយភាគីអាល្លឺម៉ង់ បារាំង និងន័រវែស ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ប៉ុន្តែមិនបាន​បញ្ជាក់​លំអិត​ពីដំណើរទស្សនកិច្ចមួយនេះឡើយ។

“តាមការអញ្ជើញពីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock ​រដ្ឋមន្ត្រីការបរទេសបារាំង Catherine Colonna និងរដ្ឋមន្ត្រីការបរទេសន័រវែស Anniken Huitfeldt ទីប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេស Qin Gang នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ បារាំង និងន័រវេស ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១២ ឧសភា”។ នេះបើតាមសម្ដីរបស់លោក Wang បាននិយាយ។

សូមជម្រាបដែរថា ដំណើរទស្សនកិច្ចមួយនេះកើតឡើង ២សប្ដាហ៍ បន្ទាប់ពីចិនប្រកាន់ជំហរ​គោរពដល់អធិបតេយ្យភាពរបស់​អតីតប្រទេសសូវៀតទាំងអស់ ក្រោយការ​អត្ថាធិប្បាយ​របស់​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​បារាំង​ ដែលបង្កឲ្យមានជា​កំហឹង​យ៉ាងខ្លាំងនៅ​អឺរ៉ុប និង​បាន​ចោទជាសំណួរចំពោះកិច្ចប្រឹងប្រែងរបស់ចិន ក្នុងការឈរនៅចំណុចអព្យាក្រឹត្យ​ចំពោះ​បញ្ហាសង្គ្រាមនៅអ៊ុយក្រែន៕