ទូរទស្សន៍ដ៏ឆ្លាតវៃរបស់សាមសុង Neo QLED 8K មានលក់នៅលើទីផ្សារកម្ពុជាហើយជាមួយការផ្តល់ជូននូវប្រម៉ូសិនដ៏ពិសេសអស្ចារ្យ

អាជីវកម្ម

ថ្មីៗនេះក្រុមហ៊ុន សាមសុង ទើបប្រកាសចេញលក់ទូរទស្សន៍ស៊េរីថ្មី Neo QLED 8K  យ៉ាងទំនើបដាក់លក់ជូនអតិថិជន។ កំពូលទូរទស្សន៍វៃឆ្លាតជំនាន់ថ្មីប្រចាំឆ្នាំ២០២៣​  Neo QLED 8K ជាមួយរូបរាងដ៏ប្រណីត កម្រិតគុណភាពពន្លឺ និងពណ៌ចេញពីអេក្រង់ដូចពណ៌ធម្មជាតិពិតៗ អមដោយប្រព័ន្ធនៃការបញ្ចេញសម្លេងដ៏ល្អឥតខ្ចោះ និងការច្របាច់បញ្ចូលគ្នានូវមុខងារដ៏សម្បូរបែបនៃបច្ចេកវិទ្យាដ៏ទំនើបៗចុងក្រោយ ត្រូវបានក្រុមហ៊ុន សាមសុង បំពាក់លើទូរទស្សន៍ស៊េរីថ្មី Neo QLED 8K។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហេតុអ្វី បានជាមានទូរទស្សន៍ដាក់នៅផ្ទះ ជាជម្រើសដ៏ល្អបំផុត ដែលគួរគិតគូរពីឥឡូវ?

មិនថាលោកអ្នក  ជាវ ដាក់ក្នុងផ្ទះ នៅតាមការិយាល័យធ្វើការ ឬតាមហាងអាជីវកម្ម និងកន្លែងផ្សេងៗទៀតនោះទេទូរទស្សន៍ Neo QLED 8K នឹងមិនធ្វើឱ្យខកបំណងឡើយជាមួយបច្ចេកវិទ្យាដូចជា៖ EyeComfort Mode ជួយក្នុងការកាត់បន្ថយ blue​ light ធ្វើអោយភ្នែកមានភាពងាយស្រួលពេលទស្សនា ​Light Source: 14-bit Processing ដែលអាចផ្តល់នូវសាច់រូបភាពបានយ៉ាងច្បាស់មិនថាស្ថិតនៅក្នុងស្ថានភាពពន្លឺតិចឬច្រើនទេ មិនត្រឹមតែប៉ុន្នោះ ទូរទស្សន៍មួយនេះក៏មានបច្ចេកវិទ្យា Smart Calibration Pro + Basic ជួយក្នុងការកែសម្រួលពណ៍លើអេក្រង់អោយកាន់តែស្អាតនិងត្រឹមត្រូវ អមដោយប្រព័ន្ធនៃការបញ្ចេញសម្លេង Dolby Atmos ជួយបញ្ចេញសម្លេងអោយកាន់តែដូចពិតៗដើម្បីទទួលលអារម្មណ៍កាន់តែអស្ចារ្យ​ ព្រមទាំងមាន OTS Pro with 3-Layer & Voice tracking soundធ្វើអោយសម្លេងមនុស្សឬតួអង្គនៅក្នុងកញ្ជក់ទូរទស្សន៍មានសម្លេងកាន់តែដូចពិតៗ។

សម្រាប់អតិថិជនដែលចូលចិត្តលេង Game គឺកាន់តែពិសេសទៀតហើយ ព្រោះ Neo QLED 8K មានប្រព័ន្ធ Motion Xcelerator Turbo Pro 4K 120Hz VRR (Up to 144Hz) ដែលឲ្យលោកអ្នក អាចលេង Game ក្នុងកម្រឹត4K@120Hz, AMD FreeSync Premium Pro និង HDMI 2.1 មិនត្រឹមតែប៉ុន្នោះយើងអាចប្រើប្រាស់មុខងារ Zoom-in mode ឬ Ultra-wide Multi View សម្រាប់ជួយពង្រីក Map អោយធំ និងដំណើរការកម្មវិធី 2 ក្នុងពេលលេង​ Game។​

កម្រិតរូបភាពចេញពីកញ្ចក់ទូរទស្សន៍ Neo QLED 8K មានគុណភាពច្បាស់ល្អឥតខ្ចោះ។ នេះក៏ដោយសារមុខងារ ទូរទស្សន៍ដ៏ឆ្លាតវៃនេះ បំពាក់នូវមុខងារ Auto HDR Remastering កាន់តែច្បាស់និងត្រជាក់ភ្នែកជាមួយនឹង AI Technology ដែលអាចមានសមត្ថភាពក្នុងការចាប់យកភាពខុសគ្នារបស់ Content នីមួយៗរបស់SDR និង HDR វានិងកំណត់ កម្រិតភាពច្បាស់ ពណ៍និង ពន្លឺ ដោយស្វ័យប្រវត្តិ។ឥឡូវនេះអ្នកអាចមើលវីដេអូនិងលេងហ្គេមក្នុងម្រិតពណ័កាន់តែដិតជាងមុន។

ក្រៅពីមុខងារចម្បងៗទាំងនេះ ទូរទស្សន៍ Neo QLED 8K ក៏នៅមានមុខងារ បច្ចេកវិទ្យា និងប្រណីតភាពជាច្រើនផ្សេងទៀតភ្ជាប់មកជាមួយផងដែរ។ តោះនៅចាំអីទៀតរួសរាន់ឡើងដើម្បីមានឪកាសទទួលបាននូវការថែមជូន Soundbar ដែលមានតម្លៃរហូតដល់ 800$ និង​​ slim fil wallmount ដែលមានតម្លៃរហូតដល់ 135$ ផងដែរ។