នាយករដ្ឋមន្ត្រីឥណ្ឌា នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅអាមេរិកជាលើកដំបូងនាខែមិថុនា

អន្តរជាតិ

កាលពីថ្ងៃទី ១០ ឧសភាកន្លងទៅ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសថា លោកនឹង​ត្រៀម​បើកទ្វារ​ស្វាគមន៍​នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ក្នុងខែមិថុនាខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ដំណើរទស្សនកិច្ចផ្លូវការខាងលើ នឹងបង្កើនទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌា សម្រាប់ការប្តេជ្ញាចិត្តរួមគ្នា ចំពោះការ បើកចំហ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី វិបុលភាព និងសុវត្ថិភាព។

បន្ថែមពីនោះ រដ្ឋាភិបាលក្រុង Washington មានបំណងចង់​ពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា ដើម្បីទប់ទល់​នឹង​ការ​ពង្រីកខ្លួន​របស់ចិន​នៅទ្វីបអាស៊ី ស្របពេល​រដ្ឋាភិបាលក្រុង New Delhi ក៏​កំពុង​មាន​ការ​ព្រួយបារម្ភ​ពីបញ្ហាមួយនេះដូចគ្នា។

សូមជម្រាបដែរថា វានឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកតំបូង​របស់លោក Modi ទៅកាន់​សហរដ្ឋអាមេរិក ដ្បិតកាលពីឆ្នាំ ២០២១ លោកធ្លាប់ទៅទស្សនកិច្ចនៅសេតវិមានម្ដងដែរ ប៉ុន្តែគ្រានោះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលចតុភាគី​រវាងអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា៕