នាយករដ្ឋមន្ត្រីអ៊ីតាលី៖ មិនមានការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងជាមួយចិនឡើយ

អន្តរជាតិ

រដ្ឋាភិបាលអ៊ីតាលី​នៅមិនទាន់​សម្រេចពីការ​បោះបង់​កិច្ចព្រមព្រៀង “ខ្សែក្រវ៉ាត់ និងផ្លូវ” ជាមួយ​រដ្ឋាភិបាលចិនឡើយ ដោយ​កំពុង​ចរចា​ជាមួយគ្នាឡើងវិញ។ នេះបើតាមសម្ដី​របស់​នាយករដ្ឋមន្ត្រី​អ៊ីតាលី Giorgia Meloni បាននិយាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីក៏បាននិយាយថា៖ “ពួកយើងនៅមិនទាន់ធ្វើការសម្រេចចិត្តឡើយ ខណៈការចរចា​នៅតែ​បើកចំហរដដែល”។

គួររំលឹកដែរថា អ៊ីតាលីបានចុះកិច្ចព្រមព្រៀង “ខ្សែក្រវ៉ាត់ និងផ្លូវ” កាលពីឆ្នាំ ២០១៩ បើទោះជា​មានការ​ជំទាស់ពី​សហរដ្ឋអាមេរិក ស្របពេលកតិកាសញ្ញានេះនឹងត្រូវ​ចុះ​កិច្ចព្រមព្រៀងបន្តនៅចុងឆ្នាំនេះ ហើយលោកស្រី Meloni បាននិយាយថា សភានឹងចូលរួមក្នុងការពិភាក្សាអំពីអនាគតរបស់កិច្ចព្រមព្រៀងមួយនេះ។

សូមជម្រាបដែរថា គិតត្រឹមខែមីនា ឆ្នាំ ២០២២ សមាជិកនៃកិច្ចព្រមព្រៀង BRI មានរហូតដល់ ១៤៩ ប្រទេសឯណោះ ដោយក្នុងនោះ ៤៤ប្រទេសស្ថិតនៅក្នុងអនុតំបន់សាហារ៉ាអាហ្វ្រិក ៣៥ប្រទេសនៅអឺរ៉ុប និងអាស៊ីកណ្តាល ២៥ប្រទេសនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ២១ប្រទេសនៅអាមេរិកឡាទីន និងការាបៀន ១៨ប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង និង ៦ប្រទេសនៅអាស៊ីអាគ្នេយ៍៕