នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ីកន្លងមកនេះ មេដឹកនំាអាស៊ានបានអនុម័តលើឯកសារសំខាន់ៗប្រមាណជា១០ សម្រាប់ប្រទេសសមាជិកអាស៊ាន។
យោងតាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបានអនុម័តលើឯកសារសំខាន់ៗមួយចំនួនរួមមាន៖ ១)សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្សដែលបង្កដោយការរំលោភបច្ចេកវិទ្យា។ ២)សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីការគាំពារពលករចំណាកស្រុក និងសមាជិកគ្រួសារស្ថិតក្នុងស្ថានភាព។ ៣)សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីគំនិតផ្តួចផ្តើមសុខភាពតែមួយ។ ៤)សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់មេដឹកនាំអាស៊ាន ស្ដីពីការបង្កើតបណ្តាញភូមិអាស៊ាន។ ៥) សេចក្តីថ្លែងការណ៍រអាស៊ាន ស្ដីពីការបញ្ជូន និងការគាំពារអ្នកនេសាទចំណាកស្រុក។ ៦)សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីតំបន់។ ៧) សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពន្លឿនការតភ្ជាប់ទូរទាត់តំបន់ និងការលើកកម្ពស់ការផ្ទេររូបីវត្ថុក្នុងស្រុក។ ៨)ផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្ត។ ៩) សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពង្រឹងសមត្ថភាពអាស៊ាន និងប្រសិទ្ធភាពស្ថាប័ន និង ១០) សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្តីពីការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក សសើរការងារដែលកំពុងបន្តដោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងការរៀបចំឯកសារទស្សនទាន ស្តីពីការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ខាងទិដ្ឋភាពការពារប្រទេស ដោយមានគោលដៅលើកកម្ពស់តួនាទីស្នូល និងយុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមក្នុងតំបន់ ក៏ដូចជាពង្រឹងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដើម្បីជម្រុញវិធានការកសាងជំនឿទុកចិត្តគ្នា៕
អត្ថបទ៖សារេត