ភ្នំពេញ៖ ហាងលក់សម្លៀកបំពាក់ Zara ដែលជាហាងសម្លៀកបំពាក់ម៉ាកដ៏ល្បីពីប្រទេសអេស្ប៉ាញ នឹងបើកសម្ពោធថ្ងៃទី១៣ ខែឧសភា នេះហើយ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដី។ នេះគឺជាលើកដំបូង សម្រាប់ម៉ាក Zara ដែលនឹងបង្ហាញខ្លួននៅលើទឹកដីប្រទេសកម្ពុជា។
ប្រេន Zara គឺក្រុមហ៊ុនសម្លៀកបំពាក់លក្ខណៈពហុជាតិរបស់ប្រទេសអេស្ប៉ាញ ដែលមានលក់សំលៀកបំពាក់ ស្បែកជើង គ្រឿងតុបតែងខ្លួន ផលិតផលថែរក្សាសម្រស់ និងទឹកអប់ជាដើម ដែលសព្វថ្ងៃមានជាង ២០០០ ទីតាំងនៅលើពិភពលោក និងត្រូវបានស្គាល់ថាជាក្រុមហ៊ុនឈានមុខគេមួយក្នុងពិភពសម្លៀកបំពាក់។ ចំនុចពិសេសដែលធ្វើឲ្យ Zara មានភាពល្បីល្បាញនោះគឺគំនិតច្នៃប្រឌិតរបស់អ្នកច្នៃម៉ូដ ដោយបានរចនារួមបញ្ចូលគ្នារវាងបែបបទជីវិតប្រចាំថ្ងៃ និងភាពទំនើបទាន់សម័យ ដែលត្រូវបានរំលេចចេញតាមរយៈម៉ូដថ្មីទាន់សម័យជានិច្ច ជាពិសេសការបញ្ចេញ Collection ថ្មីៗទៅតាមរដូវកាល។ ទាំងនេះ គឺជាមូលហេតុនៃភាពល្បីល្បាញ ដែលធ្វើឱ្យអតិថិជនទូទាំងពិភពលោកស្គាល់ និងគាំទ្រយ៉ាងខ្លាំងទៅលើប្រេនមួយនេះ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុងពេលបើកសម្ពោធនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏នឹងមានកម្មវិធីពិសេសៗជាច្រើន ដើម្បីឲ្យអតិថិជនមិនត្រឹមតែអាចរីករាយក្នុងការទិញទំនិញម៉ាកល្បីៗពីក្រៅប្រទេសទេ ថែមទាំងអាចកម្សាន្តសប្បាយទ្វេដងនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លទៀតផង។
ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ ៥ កំពុងបើកដំណើរការ រួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួនបើកដំណើរការផ្សារទំនើបធំៗជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញជាដើម ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។
បើចង់ដឹងពត៍មានបន្ថែមពីការបើកសម្ភោពរបស់ហាងសម្លៀកបំពាក់ Zara ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមតាមដានលើទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/
ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖
-លេខទូរស័ព្ទ៖ 066 401 222
-តេលេក្រាម៖ 066 401 222 (@AmKeolong)
-អ៊ីមែល៖ [email protected]
Mr. Chanmonyreaksmey SOM, Senior Executive, Digital Marketing
Mr. Vandavid SITHIKUN, Marketing Manager