សម្ដេច ប៉ាប ហ្វ្រង់ស៊ីស៖ អត្រាកំណើតមានហានិភ័យ ដ្បិតការចិញ្ចឹមកូននៅអ៊ីតាលីត្រូវចំណាយច្រើន

អន្តរជាតិ

អត្រាកំណើតនៅប្រទេសអ៊ីតាលីបានធ្លាក់ចុះមកទាបជាង ៤០០ ០០០ ជាលើកដំបូងកាលពី​ឆ្នាំ ២០២២ ខណៈវាគឺជាការធ្លាក់ចុះ ១៤ឆ្នាំជាប់ៗគ្នា ស្របពេល​ចំនួនប្រជាជន​បានធ្លាក់ចុះប្រមាណ ១៧៩ ០០០ នាក់ មកនៅត្រឹម ៥៨,៨៥លាននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទងនឹងហានិភ័យនៃអត្រាកំណើតនេះ សម្ដេច ប៉ាប ហ្វ្រង់ស៊ីស បានលើកឡើងថា ដោយសារ​ការចិញ្ចឹមកូន​មានភាពលំបាក ដោយត្រូវចំណាយច្រើន ហើយយុវជនជំនាន់​ក្រោយ​កំពុង​មាន​ភាពលំបាក​ក្នុងការ​ស្វែងរកការងារធ្វើ។

“ផលលំបាកក្នុងការ​ស្វែងរកការងារ​ និងភាពលំបាក​ក្នុងការ​រក្សាការងារ​នោះ គឺជាហេតុផល​ធំ​ដែល​បង្ក​ឲ្យ​អត្រាកំណើត​មាន​តិច ស្របពេល​តម្លៃផ្ទះជួល និង​ប្រាក់ចំណូល​មិនមាន​សមភាព​នឹង​គ្នា”។ នេះបើតាមសម្ដី​របស់​សម្ដេច ហ្វ្រង់ស៊ីស បាននិយាយ។

បុគ្គលដ៏មានឥទ្ធិពលបំផុតម្នាក់នេះក៏បានសង្កត់ធ្ងន់ថា ដើម្បីអាចចិញ្ចឹមកុមារនៅអ៊ីតាលីបាន ត្រូវមានការ​ចំណាយខ្ពស់ណាស់ ស្របពេល​នារីវ័យក្មេងជាច្រើន​រូប​ត្រូវពិចារណា​ត្រង់ចំណុច​មួយ​នេះ រវាងការធ្វើការសន្សំប្រាក់ និងយកកូន ដែលបណ្ដាល​ឲ្យ​អត្រាកំណើត​មាន​ការ​ធ្លាក់ចុះ៕