យោងតាមរបាយការណ៍បឋមនៃបញ្ជីឈ្មោះអ្នកឧកញ៉ា ឧកញ៉ា រដ្ឋមន្រ្តី និងសប្បុរសជន បន្តចូលរួមបរិច្ចាគថវិកាបន្ថែមជូនមូលនិធិតេជោ១២៥ នៅថ្ងៃទី១២ខែឧសភា ឆ្នាំ២០២៣នេះមានចំនួនសរុប ១លាន៨២ម៉ឺនដុល្លារអាមេរិក ក្នុងនោះមានអ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជន សរុបចំនួន១៨រូប។
ការប្រកាសបន្តចូលរួមបរិច្ចាគបន្ថែមជូនមូលនិធិតេជោ១២៥នេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលរំលឹកខួបលើកទី៤៥ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសនៃមូលនិធិតេជោ១២៥។
បើតាមបញ្ជីឈ្មោះសរុបអ្នកឧកញ៉ា, ឧកញ៉ា និងសប្បុរសជនទាំង១៨រូបនោះរួមមាន៖ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវឧកញ៉ា ម៉ៅ ចំណាន ៥០ម៉ឺនដុល្លារ, អ្នកឧកញ៉ា លី សុខថៃ និងលោកជំទាវ ២០ម៉ឺនដុល្លារ, អ្នកឧញ៉ា សំអាង និងអ្នកឧកញ៉ា ឈុន លាង ១០ម៉ឺនដុល្លារ, នាយកក្រុមហ៊ុន យៀក ជា ១០ម៉ឺនដុល្លារ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ១០ម៉ឺនដុល្លារ, អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ១០ម៉ឺនដុល្លារ, អ្នកឧកញ៉ា ឡៅ ម៉េងឃីន និងអ្នកឧកញ៉ា ជឹង សុភាព ១០ម៉ឺនដុល្លារ, នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ និងលោកជំទាវ ១០ម៉ឺនដុល្លារ, ក្រុមហ៊ុន ជីប ម៉ុង គ្រុប ១០ម៉ឺនដុល្លារ, អ្នកឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ ១០ម៉ឺនដុល្លារ, ឯកឧត្តម សាយ សំអាល់ និងលោកជំទាវ ៥ម៉ឺនដុល្លារ, ឯកឧត្តម ឌិត ទីណា និងលោកជំទាវ ៥ម៉ឺនដុល្លារ, អ្នកឧកញ៉ា កុក អាន និងលោកជំទាវ ៥ម៉ឺនដុល្លារ, អ្នកឧកញ៉ា អ៊ាន អេឡែន ៥ម៉ឺនដុល្លារ, ឧកញ៉ា លី យូគៀក និងលោកជំទាវ ៥ម៉ឺនដុល្លារ, ឧកញ៉ា អ៊ឹង ឆៃងួន និងលោកជំទាវ ៥ម៉ឺនដុល្លារ, នាយឧត្តមសេនីយ៍ ចៅ ភិរុណ និងលោកជំទាវ ១ម៉ឺនដុល្លារ, អ្នកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវ ឧបត្ថម្ភ ៥ម៉ឺនដុល្លារ និងផ្លែចេក៥០កេស។
សូមជម្រាបជូនថា គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ហៅកាត់ថា យ.ជ.ប.ទ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា- រដ្ឋសភា និងអធិការកិច្ច ជាប្រធាន, នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស ជាអនុប្រធាន។
គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានតួនាទីភារកិច្ចថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ ជួយជ្រោមជ្រែងជីវភាពរស់នៅរបស់យុទ្ធមិត្ត ជាពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក។
គួររម្លឹកថា អង្គភាព ១២៥ ជាអង្គភាពកងទ័ពដំបូង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលត្រូវបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨៕