មេចុងភៅវេទមន្តដ៏តូចបំផុតលើពិភពលោក LE PETIT CHEF នឹងបង្ហាញខ្លួននៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី​ ភ្នំពេញ ចាប់ពីថ្ងៃ១៥ ខែឧសភា តទៅ

កម្សាន្ត

សាកស្រមៃមើល មេចុងភៅដ៏តូចម្នាក់ដែលអាចចម្អិនម្ហូបរបស់អ្នកនៅលើចានដោយប្រើដំបងវេទមន្តរបស់គាត់។ នេះជាអ្វី ដែលអតិថិជននឹងទទួលបាននូវបទពិសោធន៍ដ៏ពិសេសបំផុត នៅសណ្ឋាគារ ហៃយ៉ាត់ រិជិនស៊ី ភ្នំពេញ ដែលជាសណ្ឋាគារប្រណិតមួយនៅចំកណ្តាលរាជធានី ខណៈពេលដែលធ្វើជាម្ចាស់ផ្ទះ Le Petit Chef មេចុងភៅតូចជាងគេបំផុតលើពិភពលោក ហើយក៏ជាមេចុងភៅដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នឹងបើកជាផ្លូវការចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ នេះតទៅ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Le Petit Chef គឺជាបទពិសោធន៍នៃការទទួលទានអាហារដែលមើលឃើញ ប្រកបទៅដោយភាពទាក់ទាញ ពីចុងភៅដែលមានដើមកំណើតជនជាតិបារាំងនិងមានចលនាទំហំ ២.៥ អ៊ីង ជាមួយសិល្បៈរៀបចំអាហារនៅលើចាន ដោយការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបបែប 3D ។ ការបង្ហាញនេះត្រូវបានបង្កើតឡើងដោយវិចិត្រករ Skullmapping ដែលមានទីតាំងជាង ៣៥ ជុំវិញពិភពលោក និងនៅលើកប៉ាល់ទេសចរណ៍ល្បីៗ។​  

ភ្ញៀវដែលអញ្ជើញមកទទួលទានអាហារ នឹងរីករាយមុខម្ហូបចំនួនប្រាំវគ្គដែលត្រូវបានបំផុសគំនិតរបស់មេចុងភៅតូបរបស់យើង អមដោយតន្ត្រីតាមប្រធានបទផ្សេងៗគ្នា ពន្លឺនិងកាយវិការដ៏រស់រវើកប្រៀបដូចជាការនិទានរឿង ជាមួយនឹងមុខម្ហូបដ៏មានឱជារស​ដូចជា៖ ​បង្កង​កាណាដា ខ្យង​ហុកកៃដូមកពីប្រទេសជប៉ុន ស្តេក ​គ្រុំជំពុះទា និងមុខម្ហូបផ្សេងៗទៀត ដែលសុទ្ធសឹងតែផ្សំឡើងពីវត្ថុធាតុដើមដ៏ពិសេសៗ មកពីតាមតំបន់នៅជុំវិញពិភពលោក។ 

លោក Juan Mercadante នាយកគ្រប់គ្រងទូទៅ នៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ

លោក Juan Mercadante នាយកគ្រប់គ្រងទូទៅ នៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការនាំយក Le Petit Chef មកកាន់រាជធានីភ្នំពេញជាលើកដំបូង ហើយផ្តល់ជូនភ្ញៀវរបស់យើងនូវភាពរីករាយអំពីទស្សនីយភាពនៃការទទួលទានអាហារបែបច្ចេកវិទ្យា សិល្បៈចំម្អិនអាហារ ដែលមិនអាចបំភ្លេចបាន។ “នេះជាឱកាសដ៏ល្អឥតខ្ចោះមួយដើម្បីអបអររាត្រីដ៏រីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ នឹងពេលវេលាពិសេសបំផុតជាមួយ Le Petit Chef”។ 

Le Petit Chef នឹងមានវត្តមាននៅភោជនីយដ្ឋាន The Attic ក្នុងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ចាប់ពីថ្ងៃទី ១៥ ខែឧសភា រៀងរាល់ថ្ងៃពុធ ដល់ថ្ងៃច័ន្ទ ដោយកម្មវិធីអាហារមានចំនួនពីរវគ្គ៖ វគ្គទីមួយចាប់ផ្តើមនៅម៉ោង ៦:០០ ល្ងាច វគ្គទីពីរនៅម៉ោង ៨:០០ យប់។ សម្រាប់ការកក់ សូមចូលទៅកាន់គេហទំព័រ https://lepetitchef.com/phnompenh ​​។

សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ +855 23 600 1234 ឬចូលទៅកាន់ហ្វេប៊ុកផេក https://www.facebook.com/hyattregencyphnompenh  

អំពី ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ 

ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានបើកដំណើរការនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ដែលជាសណ្ឋាគារ Hyatt ដំបូងគេក្នុងរាជធានីភ្នំពេញ និងជាការបង្ហាញម៉ាកយីហោ ហៃយ៉ាត់ រីជិនស៊ី នៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈ។ ជាមួយនឹងបន្ទប់ចំនួន ២៤៧ រួមទាំងបន្ទប់ស្នាក់នៅ បែប residential-style suites ចំនួន ៤៣ បន្ទប់ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីថ្មី នឹងក្លាយទៅជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ធំបំផុតនៅក្នុងទីក្រុង។ ស្ថិតនៅចំកណ្តាលនៃសង្កាត់វប្បធម៌ និងធុរកិច្ច ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្វើដំណើរ ៣០ នាទីពីអាកាសយានដ្ឋាន និងចម្ងាយនៅជិតបំផុតពី ព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេ — លើសពីនេះ ហៃយ៉ាត់ ផ្តល់ជូនអ្នកធ្វើដំណើរអាជីវកម្ម និងភ្ញៀវកម្សាន្ត ជាមួយនឹងផាសុកភាពទំនើប និងភាពងាយស្រួល រួមជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជានៅក្នុងទីក្រុងដ៏ទាក់ទាញបំផុតមួយរបស់អាស៊ី។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ hyattregency.com ។ តាមដាន @HyattRegency នៅលើ Facebook, Twitter និង Instagram ហើយភ្ជាប់រូបថតជាមួយ #HyattRegency ។ 

អំពី ហៃយ៉ាត់ រីជិនស៊ី  

ហៃយ៉ាត់ រីជិនស៊ី មានមោទនភាពក្នុងឱ្យការធ្វើដំណើរគ្មានភាពតានតឹង និងពោរពេញដោយភាពជោគជ័យ។ ជាមួយនឹងទីតាំងងាយស្រួលជាង ១៩៥ នៅក្នុងប្រទេសជាង ៣០ លើជុំវិញពិភពលោក ហៃយ៉ាត់ រីជិនស៊ី បានបម្រើជាកន្លែងជួបជុំគ្នាសម្រាប់គ្រប់ឱកាស ចាប់ពីកិច្ចប្រជុំអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ដល់ការបង្កើនថាមពលវិស្សមកាលគ្រួសារ។ ម៉ាកយីហោរមួយនេះផ្តល់ បាននូវបរិយាកាសគ្មានភាពតានតឹងសម្រាប់ការជួបជុំគ្នាយ៉ាងរលូន និងសេវាកម្មយល់ចិត្តដែលរំពឹងទុកពីតម្រូវការរបស់ភ្ញៀវ។ រចនាឡើងសម្រាប់ផលិតភាព និងសន្តិភាពនៃចិត្តចេញពីបេះដូង សណ្ឋាគារ និងរមណីយដ្ឋាន ហៃយ៉ាត់ រីជិនស៊ី ផ្តល់ជូននូវសេវាកម្ម និងបរិក្ខារពេញលេញ រួមទាំងកន្លែងសម្រាប់ធ្វើការ ចូលរួម ឬសម្រាកលំហែកាយ។ ជាមួយនឹងបទពិសោធន៍ធ្វើម្ហូប ត្រូវបានកត់សម្គាល់ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងអ្នករៀបចំផែនការ និងកិច្ចប្រជុំយ៉ាងមានជំនាញ ដែលអាចរក្សា ក៏ដូចជាទុកចិត្តបានគ្រប់ជ្រុងជ្រោយ។ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ hyattregency.com ។ តាមដាន @HyattRegency នៅលើ Facebook, Twitter និង Instagram ហើយដាក់ស្លាករូបថតជាមួយ #HyattRegency ។