ហុងឌូរ៉ាស គ្រោងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន នាពេលឆាប់ៗខាងមុខ

អន្តរជាតិ

ប្រទេសហុងឌូរ៉ាស នឹងបើកការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន នាពេលដ៏ខ្លីខាងមុខ ដែលជាការកត់សម្គាល់ ឆ្ពោះទៅរកទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំ​រវាងប្រជាជាតិទាំងពីរ បន្ទាប់ពីហុងឌូរ៉ាសបានផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស Eduardo Enrique Reina បានប្រាប់ទៅកាន់​អ្នកសារព័ត៌មាន​នៅ​កិច្ចប្រជុំថា គោលដៅគឺដើម្បីចាប់ផ្តើមកិច្ចចរចា “ឆាប់ៗនេះ” ហើយនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង “ពាណិជ្ជកម្មសេរី” ជាមួយស្ដេចត្រាញ់អាស៊ី ដែលជាមហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។

ទំនិញដំបូងដែលហុងឌូរ៉ាសនឹងនាំចេញទៅកាន់ទីផ្សារស្រុកចិនគឺ កាហ្វេ ខណៈជំហានបន្ទាប់គឺ ប្រទេសទាំង ២ កំពុងពិភាក្សាវាយតម្លៃ​លើ​ការនាំចេញ​បង្គា និងផ្លែត្រសក់ផ្អែម​ទៅកាន់ទីផ្សារ​

មហាអំណាចអាស៊ីនាពេលខាងមុខ។

បន្ថែមពីនោះ លោក Reina ក៏សង្កត់ធ្ងន់ថា ភាគីចិន​ក៏​ចាប់អារម្មណ៍ជាមួយ​នឹង​សាច់គោ ចេក និងផលិតផលផ្សេងទៀតពីប្រទេសហុងឌូរ៉ាសផងដែរ៕