ឧកញ៉ាម្ចាស់ក្រុមហ៊ុនសំណង់ FSC ក្លាយជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា អាន ឌីណា ម្ចាស់ក្រុមហ៊ុនសំណង់ អេហ្វ អេស ស៊ី ខនស្ត្រាក់សិន ឯ.ក (F.S.C Construction Co., Ltd) បាន​ក្លាយ​ជា​សមាជិក​ថ្មី​​​ នៃ​សភាពាណិជ្ជកម្ម​​កម្ពុជា។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​សភាពាណិជ្ជកម្មកម្ពុជា នៅ​ព្រឹក​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា អាន ឌីណា ក៏​ជា​ម្ចាស់​ក្រុមហ៊ុន BMSC Cambodia ជាក្រុមហ៊ុន​​ដែល​ទទួល​សិទ្ធិ​​លក់​ចែកចាយ​​​ផ្តាច់មុខ នូវ​ផលិតផល​​​​ម៉ាស៊ីន​ការិយាល័យ​​ល្បីៗ​គ្រប់ប្រភេទ ​មក​ពី​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក បារាំង និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត រួម​មាន​ផលិត​ផល​ដូចជា៖ ម៉ាស៊ីនព្រីន ម៉ាស៊ីនស្កេន ម៉ាស៊ីន​កូពី LCD កាមេរ៉ាសុវត្ថិភាព ​​និង​គ្រឿង​​​អេឡិចត្រូនិក​​​ជា​ច្រើន​​ផ្សេង​ទៀត​ផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេហ្វ អេស ស៊ី ខនស្ត្រាក់សិន ឯ.ក រូប​នេះ​ ជាសហគ្រិន​​ឆ្នើម​មួយ​រូប ដោយ​​លោក​​ធ្លាប់​បាន​ទទួល​ពាន​រង្វាន់ Outstanding Award និង​មេដាយ​សហគ្រិន​ឆ្នើម​ពី CEO Master Club ​​កាល​ឆ្នាំ២០១៨ បន្ទាប់​ពី​លោក​បាន​ព្យាយាម​ដឹកនាំ​​ផ្លាស់ប្តូរ​ក្រុមហ៊ុន រយៈពេល​៣​ឆ្នាំ ​​ពី​​​លក្ខណៈគ្រួសារ ទៅ​ជា​ក្រុមហ៊ុន​ស្តង់ដា​​​​​​មួយ ត្រឹម​រយៈពេល​ដ៏​ខ្លី។

សូម​ជម្រាប​ជូន​ថា លោក អាន ឌីណា ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «ឧកញ៉ា» ​​​​​​​កាលពី​​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ២០២៣៕