រុស្ស៊ីចាយលុយជាង ២៦ពាន់លានដុល្លារ លើវិស័យការពារជាតិក្នុងរយៈពេល ២ខែ

អន្តរជាតិ

រយៈពេល ២ខែតំបូងនៃឆ្នាំ ២០២៣នេះ រុស្ស៊ីចាយលុយអស់ប្រហែល ២ទ្រីលានរ៊ូបល ឬប្រមាណណ ២៦ពាន់លានដុល្លារ ច្រើនជាងឆ្នាំទៅរហូតដល់ ២៨២%។ នេះបើតាម​ការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំលឹកដែរថា ការចំណាយរបស់​វិស័យការពារជាតិរុស្ស៊ីនៅខែមករា​មាន​ប្រមាណ ១,១៨ទ្រីលានរ៊ូបល និងនៅខែកុម្ភៈមាន ៨២២,៤ពាន់លានរ៊ូបល។

ការកើនឡើងនៃផលិតកម្មយោធា និងការចំណាយរបស់រដ្ឋដ៏ច្រើន កំពុងធ្វើឱ្យឧស្សាហកម្មរបស់រុស្ស៊ីកាន់តែមានភាពសកម្មវិញ ដោយជួយបន្ធូរបន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃទណ្ឌកម្មរបស់លោកខាងលិច។

សូមជម្រាបដែរថា គម្រោងចំណាយ​របស់រុស្ស៊ី​សម្រាប់ឆ្នាំ ២០២៣នេះ ទៅលើវិស័យការពារជាតិ គឺ​ប្រមាណជិត ៥ ទ្រីលានរ៊ូបល ប៉ុន្តែ ២ខែតំបូង​ពួកគេ​ចាយអស់ ៤០% នៃ​ផែនការ​ប្រចាំឆ្នាំ​ទៅហើយ ដូច្នេះទំហំចំណាយ​សម្រាប់​វិស័យការពារជាតិ​របស់ពួកគេ​អាចនឹង​ផ្លាស់ប្ដូរ​នាពេលក្រោយ៕